ស្អាតៗណាស់! គាំទ្រសិប្បកម្មជាងទងចម្លាក់ខ្មែរ ធ្វើពីស្ពាន់ ប្រាក់ និងទង់ដែង

335


ភ្នំពេញៈ​ សិប្បកម្ម​ជាងទង​​​ចម្លាក់ខ្មែរ ដ៏ល្អ​ប្រណីត​ ធ្វើពី​ស្ពាន់ ប្រាក់ និងទង់ដែង ទាំង​នេះ ​មាន​ច្រើន​
ប្រភេទ និង​ច្រើន​សណ្ឋាន​ ​តម្រូវ​តាម​​​ចំណូល​ចិត្ត​នៃ​ចម្លាក់របស់​អ្នក​ប្រើ​​ ដោយ​គេ​ឃើញ​​មានដូចជា​​ចម្លាក់​ផ្តិត ក្អម ឆ័ត្រ​រួត តុម្ភកំបោរ​ ប្រអប់ស្លា ប្រអប់​ក្រដាសជូត​មាត់ ប៉ាន់​តែ រូប​ផ្លែ​ល្ពៅ​ និង​រូប​សត្វ​នានា​​ផង​ដែរ គឺ​​បាន​រចនា​ និង​សម្រិត​សម្រាំង​​​ផ្ចិត​ផ្ចង់​​ពី​សំណាក់​ក្រុម​សិកម្ម​ភ្ញី​ទេស​។​​

ក្រុម​សិកម្ម​ភ្ញី​ទេស ​ស្ថិតនៅ​​​ក្នុង​ភូមិ​ពោធិ៍​តូច ​ឃុំ​កំពង់​ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ​ចម្ងាយ​​​ជាង ​៤០ គីឡូម៉ែត្រ​ ពី​រាជ​ធានី​ភ្នំពេញ​​​​នោះ ហាក់​ថយ​​ចំនួន​ក្រុម​គ្រួសារប្រកប​​អាជីព​ទៅ​ហើយ​ក្តី តែ​រាល់​បណ្តុំ​ស្នាដៃនៃ​​ចម្លាក់ នៅ​​​លើ​​គ្រឿង​​ប្រដាប់​ប្រើ​​​​ប្រាស់​​នានា​នៃ​ក្រុម​គ្រួសារ​សិប្ប​កម្ម​ភ្ញី​ទេស​ នៅ​តែ​អាច​រក្សា​បាន​គុណ​ភាព និង​ទឹក​ដៃ​ដ៏​ប្រពី​របស់​​​ខ្លួន​បានមាន​ ៣​ជំនាន់។​

បើ​តាម​គេហ​ទំព័រ​ភ្ញីតេស បាន​បង្ហោះ​ឲ្យ​ដឹង​ពី​ចាន​ស្រាក់​ស្ពាន់​​មួយ​មាន​ពណ៌​លឿង​ដូចមាស ដែល​មាន​ចំនួន​ ៤ ថ្នាក់ ​​មើល​ទៅ​មាន​ពណ៌​លឿង​ច្រាល ​មើល​ទៅ​ដូចជា​មាស​នោះ​ លោក វ៉ាន់ ស៊ីថា ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​របៀប​ធ្វើ និង​រយៈ​ពេល​ធ្វើ​ដែរ​ថា៖ «​ខ្នាត​​​​មួយ​នេះ មាន​​​​ទម្ងន់ ២,៩ គីឡូ ដោយ​មាន​កម្ពស់​​ទាំងអស់ ៤០ សង់​ទីម៉ែត្រ ខណៈ​កម្ពស់​​ជាន់ក្រោម ៨ សង់ទីម៉ែត្រ​ បាត ១៤ សង់​ទី​ម៉ែត្រ​ ហើយ​ចានបី​ទៀត​​​មាន​កម្ពស់ ​៧ សង់ទីម៉ែត្រ ដោយ​យើង​បាន​លក់​ជូន​ភ្ញៀវ​ដែល​បាន​កម្ម៉ង់​​ក្នុង​​តម្លៃ ២៩០ ដុល្លារ​៕​