ចំណាយតែ១០០០រៀលប៉ុណ្ណោះដើម្បី ព្រឹត្តិការណ៍​សម្តែង​ល្ខោន​ខោល​ដ៏​អស្ចារ្យ​ឆ្នាំ​២០២០​ រំឮ​ក​ខួប​​សម្បត្តិ​​បេតិក​ភណ្ឌ​យូណេស្កូ​

61


ភ្នំពេញៈ គ្រាន់​តែនាំគ្នា​​​​​ចំណាយ​​ប្រាក់​​ត្រឹមតែ ១០០០ រៀល ប៉ុណ្ណោះ ​លោកអ្នក​​នឹង​អាច​ចូល​រួម​បង្កើត​​ព្រឹត្តិ​ការណ៍​​​ប្រវត្តិ​សាស្ត្រ​នៃ​ការ​សម្តែង​​ល្ខោន​ខោល​ខ្មែរលើក​ដំបូង​​​ ក្នុង​គោល​​បំណង​​​​​អប​អរ​​សា​ទរ​​​ ​ប្រារព្ធ​​ខួប​​​​​ ២ឆ្នាំ ល្ខោ​ន​ខោល​ខ្មែរ​ ខួប​ ១៧ឆ្នាំ នៃ​របាំ​ព្រះ​រាជទ្រព្យ​ ​ខួប ១៥ឆ្នាំ ល្ខោន​ស្រមោល​ស្បែក​ធំ និង​​ខួប​​ ៤ឆ្នាំ ចាប៉ី​ដងវែង​ របស់​អង្គ​ការ​​យូណេស្កូ ដែល​បាន​​ដាក់​​​បញ្ចូល​​​​ជាសម្បតិ​បេតិ​កភណ្ឌ​អរូបី​នៃ​​ម​នុស្ស​​​​ជាតិ​ប្រទេស​កម្ពុជា​ នា​ចុង​​​​​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ ខាង​​មុខ​។​

លោក ស៊ុប ស័ក្ខរា ដែល​ជាស្ថាបនិក​​ក្រុមអ្នករៀបចំ​ព្រឹត្តិការណ៍​សម្តែងល្ខោនខោល​ឆ្នាំ២០២០ បង្ហើប​ប្រាប់​ពី​គោល​បំណង​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​​នេះ​ថា៖ «​​​ការ​បង្កើត​​​ព្រឹត្តិ​ការណ៍​ចង​ចាំ​ដ៏​ធំ​មួយ ​ដែល​មាន​​​​​លក្ខណៈ​បែប​ប្រវត្តិសាស្រ្ត​សម្រាប់​ល្ខោន​ខោល​លើក​ដំបូង​ ក្រោយ​ពី​បាន​ត្រូវ​អង្គការ​យូណេស្កូ​ ចុះ​បញ្ជី​​ក្នុង​សម្បត្តិ​បេតិ​​ក​ភណ្ឌ​មនុស្ស​ជាតិ​នោះ ទើប​ខ្ញុំ​ និង​ក្រុម​ការងារ​ខិត​ខំ​ផ្តួច​ផ្តើម​​ជា​​ព្រឹត្តិការណ៍​មួយ​​ឡើង​ ដោយ​កំណត់​ចំនួន​២​ថ្ងៃ​គឺ​ទី​២៨-២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ ខាង​​មុន​​នេះ​។​ ខ្ញុំ​ក៏​​ចង់​​ឲ្យ​បង​​ប្អូន​ខ្មែរ​ បង្កើន​​ការ​ចង​ចាំ​ចំពោះ​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​នេះ​​​ដែរ»។​​

គួរ​បញ្ជាក់​ថា ល្ខោន​ខោល​ខ្មែរ​ ត្រូវ​​​​អង្គការ​យូណេស្កូ​ទទួល​ស្គាល់ និងព្រម​ចុះ​បញ្ជី​​ ដាក់​ចូលជា​បេតិ​​​ក​​​ភណ្ឌ​​ពិភព​អរូបិយ​​​នៃ​មនុស្សជាតិ ក្នុង​កិច្ចប្រជុំ​លើក​ទី១៣ ទី​ក្រុង ព័រ​ល្វី (Portlouis)​ នៃ​សា​ធារ​ណៈ​​រដ្ឋ​ម៉ូរីស (Maurice) នាថ្ងៃទី ២៨ ខែ​វិច្ឆិកា ឆ្នាំ២០១៨ កន្លង​មក​។​

​ លោក ស៊ុប ស័ក្ខរា មាន​​ក្តី​​រំពឹង​​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ចាប់​ពេល​នេះ​ត​ទៅ​ បង​ប្អូន​​​ជន​រួម​ជាតិ​ខ្មែរ នឹង​ចូល​សហ​​ការ​គ្នា​បាន​យ៉ាង​​ផុស​ផុល​​ក្នុង​ការ​ខំប្រឹង​រៀបចំ​​​ព្រឹត្តិ​ការណ៍​បែប​ប្រវត្តិ​សាស្រ្ត​នេះ​ ខណៈ​​យើង​ក៏​មាន​​មូល​​និធិ​មួយ​ ឲ្យ​បង​ប្អូន​​​ចំណាយ​ប្រាក់​តែ​ត្រឹម ១០០០ រៀល​ ប៉ុណ្ណោះ​ ដើម្បី​ចូល​​​រួម​ផ្នែក​ហរិញ្ញ​វ​ត្ថុ​ព្រោះ​ថា យើង​គ្មាន​លទ្ធ​ភាព​រៀបចំ​ដោយ​ខ្លួន​​ឯង​​បានទេ​ ​​ដោយ​ការ​​សម្តែង​សិល្បៈ​ល្ខោន​ខោល ដែល​​មាន​ក្រុម​សិល្បករ-ការិនី​ ​សម្តែង​​​​ជិត ៣០០ នាក់ នៅ​ថ្ងៃ​ទី​២៨-២៩ ខែ​​​វិច្ឆិកា ឆ្នាំ​២០២០។ ការ​​ចំណាយ​​​​​​ថ្លៃ​​​សម្លៀក​​​​បំពាក់​អ្នក​សិល្បៈ​​ចូល​រួម និង​ការ​ហាត់​សម បើ​តាម​ការ​ប៉ាន់​ស្មាន​នោះ​​គឺ​ចំណាយ​ប្រាក់​​រាប់​ម៉ឺន​​​ដុល្លារ ​​ ដូច្នេះហើយ​​ទើប​ត្រូវ​ការ​ជំនួយ​ពី​បង​ប្អូន​»៕​