ចូលរួមដោយសេរី! ​វេទិកាផ្គូរផ្គងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម ឆ្នាំ២០១៩ ធ្វើនៅ…..

58


ភ្នំពេញ៖ តើ​លោកអ្នកកំពុងមាន​បញ្ហា​ ឬ​ចម្ងល់​ទាក់​ទង​នឹង​បច្ចេកទេស​ និង​ដំណើការពង្រីក​​អាជីវកម្ម​របស់​លោក​អ្នក​មែនទេ? តើ​លោកអ្នកចង់​ស្វែងរកដៃគូអាជីវកម្ម ដើម្បី​ប្រឹក្សា​យោបល់​ផ្នែក​បច្ចេក​ទេស​ និង​ផ្គត់ផ្គង់ ឧបករណ៍ គ្រឿង​ម៉ាស៊ីន សម្ភារៈ​វិច​ខ្ចប់​ ឬសេវានានាជាច្រើន​ទៀត​ សម្រាប់ប្រើប្រាស់​ក្នុងអាជីវកម្ម​​ ឬ​សហគ្រាស​​កែច្នៃ របស់​​លោក​អ្នក​មែនទេ? នេះជាឱកាសល្អ លោកអ្នកនឹងបានជួបផ្ទាល់ជាមួយនឹងម្ចាស់អាជីវកម្មទាំងអស់នោះ។

វេទិកាផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម ឆ្នាំ២០១៩ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧-១៨ ខែសីហា ត្រូវនឹងថ្ងៃ សុក្រ-សៅរិ៍-អាទិត្យ នេះ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ អាគារ A សប្តាហ៍នេះ។

វេទិកានេះនឹងមានការតាំងបង្ហាញសេវាកម្ម និងផលិតផលពីបណ្ដាប្រភេទអាជីវកម្មសំខាន់ៗដូចជា៖ គ្រឿងផ្សំចំណីអាហារ គ្រឿងបរិក្ខារ និងម៉ាស៊ីនកែច្នៃ សម្ភារៈវេចខ្ចប់ ស្ដង់ដារព្រមទាំងសុវត្ថិភាពចំណីអាហារ សេវាបន្ទប់ពិសោធន៍ ឌីហ្សាញនិងបោះពុម្ពផ្លាកសញ្ញា សេវាផ្សព្វផ្សាយទីផ្សារ ប្រឹក្សាយោបល់លើផ្នែកអាជីវកម្ម ពន្ធដារ គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ និងសេវាកម្មជ្រើសរើសបុគ្គលិកថែមទៀតផង។

សូមអញ្ជើញចូលរួមសេរី និងឥតគិតថ្លៃសម្រាប់អ្នកទស្សនាដែល​ចាប់​អារម្មណ៍​ក្នុង​វិស័យ​កែច្នៃ​ចំណីអាហារ និង​ផលិតផល​កសិកម្ម!

ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃតាម​រយៈ៖ https://bit.ly/2M74zch

ព័ត៌មានបន្ថែម៖ 077 777 105 / 095 876 655 / 096 2525 047, E-mail: forum@agroprokh.com

Pre-Registration for Food- & Argo- Processing Business Matching Forum – Phnom Penh វេទិកាផ្គូផ្គងអាជីវកម្ម សម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម (រាជធានីភ្នំពេញ) ៕

 

ប្រភព Khmernote