ស្រី​ស្រស់​ ច​ន សុ​ទី​​ម៉ា ក្លាយជា​​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ការប្រកួតបវរកញ្ញា​ទេសចរណ៍​អន្តរជាតិ​ឆ្នាំ​២០១៩​

66


ភ្នំពេញៈ ទី​បំផុត​អតីត​កញ្ញា​ឯក​រង​ទី​២ នៃ​ការ​ប្រកួត​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ​២០១៩ (Miss Universe Cambodia 2019)​ កញ្ញា ច​ន សុទី​ម៉ា ត្រូវ​បាន​ជាប់ជា​តំណាង​ឲ្យ​កម្ពុជា​ ទៅ​ចូល​រួម​​​ប្រកួត​បវរក​ញ្ញាទេសចរណ៍​អន្តរជាតិ​ឆ្នាំ​២០១៩ Miss Tourism International 2019 នាពេល​ឆាប់ៗ​នេះ​។
ដោយ​ឡែក​ការ​ប្រកួត​ ដើម្បី​​ដណ្ដើម​យក​​មកុដ​បវរ​កញ្ញា​ទេសចរណ៍​អន្តរជាតិ ២០១៩​ នេះ​នឹង​ធ្វើ​នៅ​ប្រទេស​ម៉ាឡេស៊ី ​ដែល​ចាប់ផ្ដើម​​ពីថ្ងៃ​ទី ២២ ខែតុលា ដល់​ថ្ងៃទី ១០ វិច្ឆិកា ចុង​ឆ្នាំ២០១៩​ខាង​មុខ។​

ដូច្នេះ​ចូល​ទាំង​អស់​គ្នា ដើម្បី​លើក​ទឹក​ចិត្ត​ទៅ​កញ្ញា ច​ន សុទី​ម៉ា ដែលជា​តំណាង​ឲ្យកម្ពុជា​ ផ្នែក​ប្រកួត​​ ​រូប​សម្រស់ និង​ទេពកោសល្យ ​ជាមួយ​នឹង​បេ​ក្ខ​នារី​ជា​ច្រើន​រូប ​ដែល​​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ ដើម្បី​ប្រជែង​ដណ្ដើមយក​មកុដ​បវរ​កញ្ញា​ទេសចរណ៍​អន្តរជាតិ ២០១៩ ជូន​ប្រទេស​យើង​។​


ទោះ​បីជា​កញ្ញា ច​ន សុទី​ម៉ា មិនបាន​គ្រង​តំណែង​មកុដ​ជ​យលាភីជា​កញ្ញា​​ឯកចក្កវាឡឆ្នាំ​២០១៩​ ​( Miss Universe Cambodia 2019) ក្តី​នា​​ពេល​​​កន្លង​មក​ ប៉ុន្ដែ​កញ្ញា មាន​រូប​សម្រស់​ស្រស់ស្អាត និង​សមត្ថភាព​​​ខ្លាំងពូកែ​មិនធម្មតាឡើយ​​ ហើយ​កន្លង​មក​កញ្ញា​​តែង​តែ​ទទួលបាន ​ការកោតសរសើ​រ ​ពី​មហាជន​ជារឿយៗ​ទៀត​​ផង​ដែរ​៕