ចិត្តដាច់ម្លេះទេ ! បុរសម្នាក់ ត្រូវភ្លើងឆេះរលួយស្បែកខ្ទេច ដើរលើកដៃសំពះ ឲ្យគេជួយជូនទៅពេទ្យ តែគេដេញឲ្យទៅខ្លួនឯងទៅ…(មានវីដេអូ)

218


សៀមរាប ៖ បងប្អូនច្បាស់ជាបានជ្រាបច្បាស់ហើយថា  ដោយសារតែមានករណីផ្ទុះធុងហ្កាស បង្កជាអគ្គីភ័យឆាបឆេះ នៅម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ មកទល់ល្ងាចថ្ងៃដដែលនេះ មានមនុស្សចំនួន១២នាក់ ក្នុងនោះស្រីចំនួន០២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះមានជនជាតិបរទេសចំនួន០២នាក់ ជាស្រ្តីម្នាក់ ក្នុងនោះមានជនជាតិអាមេរិកចំនួន០១នាក់ និង ជនជាតិអង់គ្លេសចំនួន០១នាក់ ហើយក្នុងចំណោមមនុស្សរងរបួសទាំងអស់ មានមនុស្សចំនួន០៦នាក់ បានរងរបួសធ្ងន់ ប៉ុន្តែក្រោយមកបានស្លាប់ម្នាក់ជាស្ត្រី និង មនុស្សចំនួន០៦នាក់ផ្សេងទៀត បានរងរបួសស្រាល ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Dara Nita បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា” មើលវីដេអូនេះហើយ សែនខ្លោចចិត្តពូរដែលរងគ្រោះដោយសារហេតុការណ៍ផ្ទុះធុងហ្គាស់ សំឡេងសុំអោយអ្នកថតវីដេអូជូនគាត់ទៅពេទ្យបន្តិចមក ហើយដើរសុំគេអោយជូនទៅពេទ្យគ្រប់គ្នា 😭 តែគ្មានអ្នករវល់មើលទៅម្នាក់ៗដូចខ្លាចគាត់ណាស់ចឹង… តែអ្នករវល់ថតហេតុការភ្លើងឆេះនិង ថារវល់ជូនកូនទៅរៀន 😡 ហេតុអីអត់ចិត្តម្លេះប្រាប់គាត់អោយដើរទៅរកពេទ្យខ្លួនឯងទៀត… លោកអើយ អាសូរគាត់ឡើងហូរទឹកភ្នែកមិនដឹងខ្លួន 😭 “។ សូមទស្សនាវីដេអូខាងក្រោម៖