អុញនោះ! គ្រូ U18 វៀតណាម លាឈប់ភ្លាមៗក្រោយចាញ់ U18កម្ពុជា

96


ប្រិយមិត្តដែលនិយមតាមដានកីឡាបាល់ទាត់ប្រហែលជាបានដឹងថាក្រុមកីឡាករបាល់ទាត់កម្ពុជាU18 បានប្រកួតក្នុងព្រឹត្តិការណ៍ AFF U18 Championship។ក្នុងនោះដែលU18 របស់កម្ពុជាបានយកជ័យជំនេះលើU18 របស់វៀតណាម។បានធ្វើអោយគ្រូរបស់U18 របស់វៀតណាមបានលាឈប់ភ្លាមតែម្តង។

 

លោក Hoang Anh Tuan បានប្រកាសលាឈប់ពីតំណែងនៅព្រលប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា នេះ ភ្លាមៗក្រោយចាញ់ U18 កម្ពុជា ១ទល់នឹង២ ក្នុងពូល B នៃព្រឹត្តិការណ៍ AFF U18 Championship។ ឆ្លងកាត់ការប្រកួត៥លើក ក្រុមវៀតណាមដែលជាម្ចាស់ផ្ទះបញ្ចប់នៅលេខ៣ក្នុងពូល អស់ឱកាសទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយកម្ពុជា, ថៃ និងសិង្ហបុរី។ក្រុមឡើងវគ្គបន្ត គឺ ពូល A មានឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ខណៈពូល B គឺអូស្ត្រាលី និងម៉ាឡេស៊ី។

 

 

សូមបញ្ជក់ផងដែរថា ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កីឡាបាល់ទាត់កម្ពុជានៅថ្ងៃនេះ ដោយក្រុមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ ​បានយកឈ្នះវៀតណាមជាម្ចាស់ផ្ទះក្នុងលទ្ធផល ២-១ ក្នុង​ព្រឹត្តិការណ៍ពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១៩ (AFF U18 Championship)គ្រាប់ជ័យជម្នះទាំងពីរគ្រាប់នេះ រកបានដោយកីឡាករ សៀង ចន្ធា នៅនាទី​៥០ និងមួយគ្រាប់ទៀតរកបានដោយកីឡាករ ធី លៀង នៅនាទីចុងក្រោយ៕

 

ប្រភព Den-sharing