ទោះបី លៀង​ ចាន់ឡា​ ធ្លាក់​ពី​​កម្មវិធី​​ X FACTOR CAMBODIA​ តែ​មកកា​ក់កប​ការថត​ស្ប៉ត

53


ភ្នំពេញៈ មួយ​រយៈ​នេះ បេក្ខនារី​ប្រឡង​ចម្រៀងលំដាប់ពិភពលោក​​ X Factor Cambodia​ កញ្ញា លៀង ចាន់ឡា វ័យ​ ១៧ ​ឆ្នាំ ដែល​មកពី​ខេត្ត​កំពង់​ឆ្នាំង បាន​ធ្វើ​ឲ្យ​កក្រើក​ខ្លាំង​ក្នុង​បណ្តាញ​សង្គម បើ​ទោះបីជា​នាង​បាន​ធ្លាក់​ពី​ការ​បប្រកួត​ក្តី តែ​មក​ល្បី​នឹង​វិស័យ​ថត​ស្ប៉ត​នានាទៅ​វិញ​។
ជាក់ស្តែង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ វុទ្ធី​ មង្គល​សំអាង​ការ​ បាន​បង្ហោះ​ពី​ប្អូនស្រី​ ចាន់​ឡា​ ក្នុង​ឈុត​​សម្លៀក​យ៉ាង​ប្រណិត​​ បូករួម​នឹងការ​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ អមជាមួយ​ការរៀបរាប់ថា៖​ «ប្លែកទេប៉ុណ្ណឹង នៅចាំទេអ្នកទាំងអស់គ្នាប្អូនស្រី លៀង​ ចាន់ឡា ថតម៉ូតសំរាប់រដូវកាលថ្មី វុទ្ធី មង្គល​សំអាងការ តែងតែមានសំលៀកបំពាក់ថ្មីៗ ជានិច្ច សំរាប់កូនក្រមុំម៉ូឌែល ប្អូនស្រី លៀង ចាន់ឡា ទំនាក់​ទំនង 096 3757564»។

ក្រៅ​ពី​នេះ គេ​ក៏​ឃើញ​មាន​សម្អាង​ការ​របស់​តារា​សម្តែង​ស្រី​អ្នកនាង លី ច័ន្ទសីហា ក៏​បាន​ហៅ​ប្អូនស្រី លៀង ចាន់ឡា ទៅ​ថតឈុត​សម្អាង​ការផង​ដែរ​ ក្រោយ​ពី​ប្អូន​ស្រី បាន​ធ្លាក់​ពី​ការ​ប្រកួត​ចម្រៀង​នោះ​។​កាន់​​តែ​ពិសេស​នោះ គេ​ក៏ឃើញ ​ប្អូនស្រី លៀង ចាន់ឡា ត្រូវ​បាន​​តារាចម្រៀង​ប្រុស​ល្បី​ម្នាក់នៅ​ផលិត​កម្ម​សាន់ដេ លោក អ៊ីណូ ត្រៀម​ជួយ​ជ្រោម​ជ្រែង​និពន្ធ​បទ​ចម្រៀង​អូរីជីណល​ឲ្យ​នាង​ច្រៀង​ទៀត​ផង។​

បើ​តាម​ហ្វេប៊ុក Eno Official បានសរសេររៀបរាប់និងបង្ហោះសារថា៖« (អ្នកទាំងអស់គ្នា ប្រហែល​ជាឆ្ងល់ហេតុ​អ្វី បង​ Eno មិនទាន់បានជួបជជែកគ្នាជាមួយប្អូនស្រី…. ដោយខ្ញុំ​ទើបញ្ចប់​បេសក​កម្ម​ពិសេស ពីប្រទេសកូរ៉េបោះជំរុំរដូវក្តៅញាំអាហារសាមគ្គី ដែររៀបចំឡើងដោយ ស្ថាន​ឯក​អគ្គរាជទូត​ខ្មែរប្រចាំសាធរណៈកូរ៉េ គឺឯកឧត្តមបង ដ៏ខ្លាំងពូកែឆ្លាត ហើយ​ជាបងដែរ​ពន្យល់​ណែនាំ​ខ្ញុំ​រហូត​​ គឺ​ឯកឧត្តម​បង ឡុង ឌីម៉ង់  ប៉ុន្តែនៅពេលនេះ ប្អូនស្រី…បានមក​ជួបបង ហើយ ហាហា មក​​ដោយ​​​​​​មិនទាន់​បានញ៉ាំ​អី​ខ្ញុំបានអញ្ជើញគាត់មកកាន់ ហាងល្មូន Cafe បាន​ជជែក​ការងារ​ដឹង​រឿង​​​​ជា​ច្រើន ឥឡូវនេះ ដូចដែរបានសន្យា គាត់និងតៀមចេញបទចម្រៀងថ្មី បទភ្លេងថ្មី ដែរហ្នឹង​និពន្ធ​ដោយ​ខ្ញុំ​បាទ​​ផ្ទាល់ជាមួយក្រុមការងារផ្សេងៗទៀត​ឆាប់ឆាប់នេះ គាត់នឹងក្លាយជាអ្នកចម្រៀងឯករាជ អ្នកចម្រៀង​Original បញ្ជាក់​ការ​​​ជួយ​របស់​បង​Eno មិនមែនចង់ល្បីនោះទេ ព្រោះបងEno ល្បីអាចគ្រប់គ្រាន់​ពុក​ម៉ែប​ង​ប្អូន​ស្គាល់​ហើយ​ទោះបី​ខ្ញុំ​មិន​មែន​ជាអ្នកមានស្តុកស្តុមយ៉ាងណាក្តី ប៉ុន្តែវាស្តែងចេញពីការជួយដោយភាពស្មោះត្រង់»៕