ឈុត​អប្សរា​ច្នៃ​ពី​កន្ទេល​ស្លឹក​រំចេកគ្រង​ដោយ​កញ្ញា រីចំណាន កល្យាណ​ ពិតជាស្អាត​កប់!​

228


ភ្នំពេញៈ​ បង្ក​ការ​ភ្ញាក់​ផ្អើល​ពី​មហាជន​តាម​បណ្តាញ​សង្គម​ជា​មួយ​នឹង ​ការ​ច្នៃ​ប្រឌិត​ថ្មី​មួយ​ទៀត​ពី​សំណាក់​ បុរសដែល​មាន​សម្បុរ​ស្រអែម ចរិតស្រី​វ័យ​សាបប្លាយ​ឆ្នាំ ​បាន​រំលេច​ស្ទីល​តែង​ខ្លួន​ប្លែកៗ​ដោយយក​​របស់​​​របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​ ​មានសត្វ ឬ​​រុក្ខ​ជាតិនានា​ ​មកតុបតែង​លើក្បាល និង​រាងកាយ​មាន​ឈ្មោះ​ពិត​​ថា​លោក​ ម៉ិញ​ ចាន់​វ៉ាន់ដា ហៅ​កញ្ញា​ «រំដួល​លិចទឹក» មិន​ត្រូវ​តែ​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ល្បី​នោះទេ ថែម​ទាំង​​អ្នក​គ្រងឈុត​របស់​ខ្លួន​ក៏មាន​ភាព​ប្លែក និង​លើក​សម្រស់​ផង​ដែរ​។ ​

​យ៉ាង​ណា​មិញ​ឈុត​កន្ទេលស្លឹករំចេក គឺជាកន្ទេល​បុរាណខ្មែរ​មួយ ​ដែល​មាន​អាយុកាល​យូរលង់​ណាស់​​មក​​ហើយ ​ដោយសព្វថ្ងៃយើង​ហាក់រកឃើញ​ស្ទើរតែ​គ្មាន​លក់​នៅ​ក្នុង​ទីផ្សារ ព្រោះ​តែ​សង្គម​បច្ចុប្បន្ន សឹង​​តែលុបបំបាត់​ចោល ការប្រើប្រាស់កន្ទេលស្លឹករំចេកមួយនេះទៅ​ហើយ​។

​យ៉ាងណាមិញថ្មីៗនេះ អ្នកច្នៃម៉ូដ និងផាត់មុខធ្វើសក់ឲ្យតារាល្បីៗ រំដួលលិចទឹក បាន​រំលឹក​លើក​យក​កន្ទេល​​ស្លឹករំចេក មកច្នៃជាសម្លៀកបំពាក់យ៉ាងស្រស់ស្អាត សម្រាប់បង្ហាញក្នុងកម្មវិធី «​អគារបេតិកភណ្ឌ​ដែលត្រូវគេមើលរំលង» ដែល​គ្រង​ឈុត​ដោយ​កលញ្ញា រីចំណាន កល្យាណ នោះ​ពិតជា​​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ទៅ​លើ​ការ​ប៉ិន​ប្រសប់​ និង​កែ​ច្នៃ ហើយ​ថែម​ទាំង​ជួយ​លើ​ក​សម្រស់​អ្នក​​គ្រង​ឈុត​មាន​ឈ្មោះ​«អប្សរា​គ្រង​ឈុត​ស្លឹក​កន្ទេលរំចេក»​ ដោយ​មាន​អ្ន​ក​ចុចLIKE ,COMMENT​និង​Share យ៉ាង​ច្រើន​តែ​ម្តង​។​​


បើ​យោងតាមប្រភពទំព័រហ្វេសប៊ុកផ្លូវការរបស់ រំដួលលិចទឹក បានបញ្ជាក់​ឲ្យដឹងថា «កន្ទេលស្លឹករំចេក ច្នៃ​បែបប្រពៃណីខ្មែរ សំពត់បទ អាវក៏ជ្រុង​ការបង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​ប្រពៃណី​ច្នៃពីកន្ទេល​ស្លឹករំចេក​ក្នុងកម្មវិធី «អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង»​៖-ឈុតទី១ គ្រងដោយកញ្ញាឯកភពផែនដីកម្ពុជា រីចំណាន កល្យាណ ច្នៃដោយលោក សុខ ជា និង រំដួលលិចទឹក​​ -ឈុតទី២ គ្រងដោយតារាបង្ហាញម៉ូដ កែ ចាន់កេសី ច្នៃដោយ រំដួលលិចទឹក និង បង សេម​-ឈុតទី៣ គ្រងដោយ កញ្ញា រំដួលលិចទឹក ច្នៃ​ដោយ​រំដួលលិចទឹក»៕