ឱក សុគន្ធ​កញ្ញា និង​ស្វាមី បណ្តើរ​គ្នា​ទៅ​កម្សាន្ត​នៅ​ប្រទេស​សិង្ហបុរី​យ៉ាង​​រីក​រាយ​

66


ភ្នំពេញៈ ទោះបីជា​ពោះ​កាន់​តែធំ​ក៏​ពិតមែន តែ​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​នៅតែ​លេចមុខ​នៅក្នុង​កម្មវិធី​នានា​ដូច​ជា​ធម្មតា​ ​កាន់​តែ​ពិសេស​នោះ អ្នកនាង និង​ស្វាមី បាន​បង្កើន​ភាព​ផ្អែម​ល្ហែម​តាម​រយៈ​ការ​កម្សាន្ត​តែ​ម្តង។​

​អ្វី​ដែល​កត់គួរ​សម្គាល់​នា​ពេលនេះ​ដែរ​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​និង ​ស្វាមី​បាន​បណ្តើរ​គ្នា​ទៅ​កម្សាន្ត​នៅ​ប្រទេស​សិង្ហបុរី​យ៉ាង​​
រីក​រាយ​ដែលមើលទៅពិតជាមានសេចក្តីសុខ។ បើ​ពិនិត្យមើល​តាម​រូបភាព​​គេ​សង្កេតឃើញ​ថា​ ពោះ​របស់​នាង​ខ្ទៀត​ធំ​ តែ​​យ៉ាងណា​តារាចម្រៀង​រូប​នេះ​ នៅតែ​មានការ​តុបតែង​ខ្លួន​​ស្រស់​ស្អាត ​ជាពិសេស​ជាមួយនឹង​ ការ​ពាក់​ស្បែក​ជើង​ប៉ាតា​​ដែល​មើលទៅ​គួរ​ឱ្យ​ស្រឡាញ់​ ​។​

ក៏​​មាន​​ការ​លើកឡើងថា​ ​ក្រោយ​ពី​មាន​គ​ភ៌​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​កាន់តែ​ទទួល​បានការ​ស្រឡាញ់​ថ្នាក់ថ្នម​ពីសំណាក់​ ​ស្វាមី​ទ្វេដង​​ ហើយ​​គ​ភ៌ក្នុង​ផ្ទៃ​របស់​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​គឺជា​កូនប្រុស ​ហើយក៏​ជា​ក្តី​ប្រាថ្នា ​ដែល​នាង​ និង ​ស្វាមី​ចង់​បាន​​​ដែរ​។​ ​
បើ​តាម​គម្រោង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​ ស្វាមី​ ​មានបំណង​យកកូន​ឱ្យបាន​​ច្រើន ​ព្រោះ​គ្រួសារ​របស់​នាង​មិន​សូវ​មាន​សមា​ជិក​​ច្រើន​នោះទេ​​។​ ​ពេលនេះ​ ឱក​ ​សុគន្ធ​កញ្ញា​ ​ព​ពោះ​ប្រមាណ​ជា​បួន​ខែ ​ហើយ​សម្រស់​​របស់​នាង​ក៏​មិនទាន់​មានការ​​ប្រែប្រួល​អ្វី​ដែរ​ក្រៅពី​រូបរាង​ធាត់ទ្រលុក​ទ្រលន់​បែក​សាច់​ខ្លាំង​ ​និង​​មាន​​អ្នកគាំទ្រ​ជាច្រើន​ ជូនពរ​ឱ្យ​តារា​ចម្រៀង​រូប​នេះ ​មាន​​​សុខភាព​ល្អ​ទាំង​ម្តាយ ​និង​កូន​​ទៀត​ផង៕​​​