ចាប់ពីថ្ងៃនេះទៅ ភ្លៀងអាចនឹងធ្លាក់ទូទាំងប្រទេស ហើយតំបន់ខ្លះភ្លៀងខ្លាំងទៀតផង

76


យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២២-២៤ ខែសីហា ស្ទើរទូទាំងប្រទេស នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ ហើយចាប់ពីថ្ងៃទី២៥-២៨ ខែសីហា បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ដោយនៅលើផ្ទៃសមុទ្រមានខ្យល់បោកបង់ខ្លាំង និងរលកសមុទ្រខ្ពស់ ចំណែកឯបណ្តាខេត្តចាប់ពីតំបន់វាលទំនាបភាគកណ្តាលឡើងទៅលើ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។ ទន្ទឹមនឹងនោះអាចមានផ្នែកមួយចំនួនភ្លៀងធ្លាក់ខ្លាំង។ ចំពោះបណ្តារាជធានី-ខេត្តនៅបែកខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ហើយអាចមានផ្នែកខ្លះភ្លៀងធ្លាក់ច្រើន៕