វីដេអូ​ពីសកម្មភាពចុះល្បាតប្រចាំថ្ងៃរបស់មន្រ្តីឧទ្យានុរក្ស ភូមិស្រាស្រ្តខេត្តស្ទឹងត្រែង​ នារដូវវស្សា

55


ដែនជម្រកសត្វព្រៃ ជាដែនធម្មជាតិដែលធានានូវលក្ខខណ្ឌធម្មជាតិចាំបាច់ក្នុងការការពារប្រភេទសត្វព្រៃ និង រុក្ខជាតិរបស់ជាតិសំខាន់ៗ និង សហគមធម្មជាតិ ឬ លក្ខណៈរូបសាស្ត្ររបស់បរិស្ថានជាទីដែលភាវៈទាំងនេះត្រូវការ ជាពិសេសនូវអន្តរាគមន៍ពីមនុស្សសំរាប់ភាពស្ថិតស្ថេររបស់វា។ ដូច្នោះហើយ សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរយកចិត្តទុកដាក់ ទប់ស្កាត់ឲ្យបានខ្ពស់ក្នុងការទប់ស្កាត់ការកាប់បំផ្លាញ ជាពិសេសការពារឧទ្យានវីរៈជ័យ និងទន្ទ្រានព្រៃឈើ ព្រោះជាតំបន់ព្រៃស្រោងដ៏ធំមួយនៅកម្ពុជា។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ សុឹម ប៉ូលីន ក៏បង្ហោះសាររៀបរាប់ពីសកម្មភាពល្បាតប្រចាំថ្ងៃរបស់មន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិ វីរះជ័យ និងវេីនសៃសៀប៉ាង ភូមិស្រាស្រ្តខេត្តស្ទឹងត្រែង នា រដូវវស្សា ។ ក្នុងនោះដែរលោក បានបន្ថែមថា ការធ្វើដំណើរកាត់ព្រៃភ្នំ វាមិនងាយស្រួលដូចយើងធ្វើដំណើរទៅកន្លែងកម្សាន្តផ្សេងៗនោះទេ។

ក្រោយពីបង្ហោះសារបែបនេះភ្លាម អ្នកលេងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏បានផ្ញើសារជូនពដល់កងកំលាំងដែលចុះល្បាតប្រចាំថ្ងៃរបស់មន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិ វីរះជ័យ ទាំងអស់គ្នា អោយទទួលបានសំណាងល្អ និងប្រយ័ត្នប្រយែងក្នុងការចុះកិច្ចការងារនេះ។

មានវីដេអូខាងក្រោម៖

ប្រភព  khmernews.news