ពិសេសណាស់! សាលិកឡើងបង្ហាញសមត្ថភាពក្នុងកម្មវិធីទូរទស្សន៍ ខណៈនារីជនជាតិម៉ាឡេដែលបានជួយឲ្យសាលិកល្បី ក៏បានទៅចូលរួមដែរ (មានវីដេអូ)

92


បងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រេីនច្បាស់ជាស្គាល់ហេីយ​ក្មេងប្រុសចេះ១៥ភាសាគឺកុមារា សាលិក ដែលធ្វើឲ្យ​មហាជនទូទាំងប្រទេសកម្ពុជា មាន​ការ​ចាប់អារម្មណ៍នឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងសមត្ថភាព​ ដោយមិនបានចូលរៀនសោះ តែអាចនិយាយបាន១៥ភាសា ទៅកាន់ភ្ញៀវទេសចរណ៍ ដែលបានមកលេងខេត្តសៀមរាប ធ្វើអោយភ្ញៀវទេសចរណ៍នៅពេលដែលជួបនឹងប្អូន គឺកោតសរសើរពីសមត្ថភាពរបស់ប្អូន។

សាលិក​ បន្ទាប់ពីល្បីក្នុងបណ្ដាញសង្គមហ្វេសបុកកន្លងមក​ នឹងបានចេញទៅសិក្សានៅប្រទេសចិន ​មួយ​រយៈ​គេសង្កេត​ឃើញថា​ក្មេង​ប្រុស​ម្នាក់នេះ​ ហាក់​បីជា​មាន​ភាព​លេចធ្លោ​ជាខ្លាំង​ ដោយមាន​បណ្តា​សារព័ត៌អន្តរជាតិ​ និង​កម្មវិធី​ល្បីៗ​ជាច្រើន​ បាន​ជួប​សម្ភាសន៍​ប្អូន​ ក៏ដូចជា​ចុះផ្សាយ​តាមកញ្ចក់ទូរទស្សន៍។

នេះបេីយោងតាមប្រភពគណនីហ្វេសបុកមានឈ្មោះ Khit Chhern “ឃិត​ ឈឿន​” ដែលគេស្គាល់ថាជា អគ្គនាយក​ផ្សារ​ KC និងសំណង់ផ្ទះល្វែង​បានលេីកឡេីងថា:”(ចៅពិតជាអស្ចារ្យ ណាស់ ។ វាជាមោទនភាពរបស់ចៅ ហើយក៏ជាមោទនភាពរបស់ប្រជាជនកម្ពុជាយើងដែរ ។ចូរចៅចាំថា ទោះទៅដល់ទីណា អ្នកគឺជាប្រជាជនកម្ពុជា។ ចៅត្រូវតែស្រឡាញ់ជាតិមាតុភូមិ គោរពស្រឡាញ់​អរគុណប្រជាជនកម្ពុជា។ នៅក្មេងវ័យ តែម្នាក់ឯង ឆ្ងាយពីឳពុកម្តាយ ឆ្ងាយពីបងប្អូន តែចៅធ្វើបានល្អ ចៅរឹងមាំណាស់)។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា: