ចូលរួមគាំទ្រ​ទឹក​​​ដោះ​​​គោ​ខ្មែ​រ ទឹកដោះគោ​តេជោសែន​ឬស្សី​ត្រឹប ជា​​ផលិត​ផល​ខ្មែរ​១០០ ភាគ​រយ​

63


ខេត្ត​​​ព្រះវិហារៈ ទឹក​​ដោះ​​គោ​តេជោសែនឬស្សី​ត្រឹ​ប​ ដែល​ជា​ផលិត​ផលខ្មែរ​​​សុទ្ធ​ ១០០ ​ភាគ​រយ នេះ ត្រូវ​បាន​ផលិត​ដោយ​កសិដ្ឋាន​មួយ​កន្លែង​មាន​ទី​តាំង​ស្ថិត​នៅ​ ឃុំ​ឆែប២ ស្រុក​ឆែប ​ខេត្ត​ព្រះ​វិហារ​​ ​នៅ​ក្នុង​តំបន់​​ឧទ្យាន​ជាតិ​​​​​រាជ​បណ្ឌិត​សភា​កម្ពុជា​​តេជោ​ឫស្សីត្រឹប​។​ ​
តំបន់​ឧទ្យាន​ជាតិ​​រាជ​បណ្ឌិត​សភា​កម្ពុជាតេជោ​ឫស្សីត្រឹប​ មាន​សក្កានុពល​ធនធាន​ធំសំខាន់ៗ​ចំនួន ​២ គឺ​សក្កានុពលធនធាន​​ធម្មជាតិ និង​វប្បធម៌ ក្រោយពី​​បាន​បង្កើត​​ឡើងនៅ​ឆ្នាំ​២០១៤​​ ក្រោម​ការ​គ្រប់​គ្រង​ និង​ដឹកនាំ​គម្រោង​ដោយ​រាជ​បណ្ឌិត​សភា​កម្ពុជា​​។​ ​​កសិដ្ឋាន​ចិញ្ចឹម​គោ​រឹត​យក​ទឹក​ដោះ​ស្រស់​ៗ​ គឺ​ជា​​ផ្នែក​មួយ​នៃ​​ការ​បង្កើត​ការ​ងារក្នុង​តំបន់​ និង​សេវា​កម្ម​សាធារណៈ​មួយ ​របស់​រដ្ឋ​លើ​វិស័យ​​កសិកម្ម​​នៅ​ក្នុង​​ខេត្ត​​ព្រះវិហារ​​ដំបូង​គេ​។​

លោក​សំណាង ជា​ប្រធាន​​កសិដ្ឋាន​នៃ​តំបន់​ឧទ្យាន​ជាតិ​​រាជ​បណ្ឌិត​សភា​កម្ពុជា​តេជោ​ឫស្សីត្រឹប ​ប្រាប់​ថា៖ «បើ​​តាម​​គម្រោង ​១០ ឆ្នាំ នៃ​ការ​បង្កើត​តំបន់​ឧទ្យាន​ជាតិ​​រាជ​បណ្ឌិត​សភា​កម្ពុជាតេជោ​ឫស្សីត្រឹប ​តាំង​​ពី​ឆ្នាំ​២០១៤​​ នៅ​លើ​​វិសាល​ភាព​ផ្ទៃ​ដី ៧០ ហិចតា យើង​ឲ្យ​មាន​ការ​ចិចញ្ចឹមមេ​​គោ​ចំនួន ២០០០ ក្បាល​ ឯណោះ​។ ​ខណៈ​​​បច្ចុប្បន្ន​នេះ​ ​កសិដ្ឋាន​​ ​បានអនុវត្ត​ជំហ៊ាន​ដំបូង​នៅ​​​វិសាល​ភាព​ផ្ទៃដី​ ៣២ ហិចតា​ ​មាន​រយៈ​ពេល​ ១​ ឆ្នាំ​ កន្លះ​មក​ហើយ ដែល​បង្កើតជា​​កសិដ្ឋាន​ចិញ្ចឹម​សត្វ​គោ​ ដើម្បី​​ទាញ​យក​ទឹក​​ដោះ​ស្រស់ៗ​ និង​​មាន​បុគ្គលិក ​កាន់​ការ​​ងារ​​នៅក្នុង​​កសិដ្ឋាន​​​មាន​ចំនួន​ជិត​​ ៣០ នាក់»។​

លោក សំណាង បន្តថា៖ «ហើយ​គម្រោង​នេះ​ដែរ​គឺ​ជា​គំនិត​ផ្តួច​ផ្តើម​របស់​លោក​ បណ្ឌិត សុខ ទូច ដែល​​ជា​ប្រធាន​ដឹក​នាំ​នៃ​គម្រោង​​​ឧទ្យាន​​​ជាតិ​​រាជ​បណ្ឌិត​សភា​កម្ពុជា​តេជោ​ឫស្សីត្រឹប​ ដោយ​មាន​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្រាប់​​បង្កើត​​កសិដ្ឋាន​ចិញ្ចឹម​គោ ដើម្បី​ផលិត​ទឹក​ដោះ​គោស្រស់ៗ​នេះ​។​​​ ដំណាក់​​ដំបូង​នេះ យើង​មាន​មេ​គោ​​ផើម ដែល​អាច​រឹត​យក​ទឹក​ដោះ​ស្រស់​ មាន​ចំនួន ១០០ គោ​​ ដោយ​​ទទួល​​​​បាន​ថវិកា​ឧបត្ថម្ភ​ពី​ថ្នាក់​ដឹក​នាំ​​​កំពូល​គឺ​សម្តេច ហ៊ុន សែន និង​សម្តេច​គតិព្រឹទ្ធ​បណ្ឌិត​ ផ្តល់​ថវិកា​ចំនួន​ ១០ ម៉ឺន ដុល្លារ​ ផង​ដែរ​សម្រាប់​​ការ​រៀបចំ​​កសិដ្ឋាន​នេះ។ ហើយ​មេ​​គោ​​ ១០០ ​ក្បាល​នោះ​ បាន​ទិញ​​​​​មក​ពី​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​។ ពេលនេះ ​​ក៏​មេគោ​ផើម​​ ​បង្កើត​​​​​កូន​ចំនួន​ ២០ ​ក្បាល ហើយ ក្នុង​ ​១​ ថ្ងៃ​ ​​យើង​អាច​​រឹតទឹក​ដោះ​គោ​ស្រស់​ ​​​បានត្រឹម​​តែ​ ២០០ លីត្រ ប៉ុណ្ណោះ ខណៈ​គោល​ដៅ​របស់​យើង​ចង់​ឲ្យ​មាន​បរិមាណ​លើស​​នេះ​ ទើប​ទាន់​អាច​តម្រូវ​ការ»​»។ ​

​ពេល​នេះ​កសិដ្ឋាន​ចិញ្ចឹម​គោ​​ និង​ផលិត​ទឹក​ដោះ​គោ​តេជោ​សែន​ឬស្សី​ត្រឹប មានរោង​ង​រឹត​ទឹក​ដោះ​​គោ ១ និង​រោង​​​រម្ងាប់​​ទឹក​គោះ ១ សម្រាប់​ដំណើរ​ផលិត​ទឹក​ដោះគោ​ស្រស់​ យក​ទៅ​​លក់​​ចែក​ចាយ​​​​តាម​តំបន់​ក្នុង​ស្រុក​ ជាសិសេស​​​ ​​ពល​រដ្ឋ​នៅ​​ខេត្ត​ព្រះ​វិហារ និង​​រាជ​​ធានី​ភ្នំពេញ​។
​ខណៈ​​ទឹកដោះ​គោតេជោ​សែន​ឬស្សី​ត្រឹប​ ត្រូវ​បាន​​នាំយក​ទៅ​ចែក​ចាយ​​ឥត​គិត​ថ្លៃ​ដល់​សិស្សានុសិស្ស​តាម​សាលា​មួយ​ចំនួន ដល់​ពល​រដ្ឋ​នៅ​តាម​តំបន់​ផ្សារ ប្រគេន​ព្រះ​សង្ឃ​តាម​ទី​អារាម និង​បុគ្គលិក​មន្រ្តី​រាជការ​មួយ​នៅ​​ក្នុង​ខេត្ត​ព្រះវិហារ​​ និង​ភ្នំពេញ​ ដើម្បី​​ភ្លក្ស​ពី​រសជាតិ​នៃ​ទឹក​ដោះ​គោ​ស្រស់ ​​ប្រមាណ​ ១៥០០ នាក់​ ដែល​ជា​ផលិត​​ស្រុក​ខ្មែរ​នេះ ​​​អ្នកជាវ​លក់​​បន្ត​​​នោះគឺ​ខាង​​កសិដ្ឋាន​យើង​បាន​លក់ជូន​​ក្នុង​តម្លៃ ១ លីត្រ ៨០០០ រៀល ដោយ​យក​ពី​ទី​តាំងចែក​ចាយ​​​ភ្នំពេញ​នៅ​​រាជ​បណ្ឌិត​សភា​កម្ពុជា​ ហើយ​ប្រសិន​បើ​​ទៅ​ដល់​ទី​​តាំង​​ក្នុង​ខេត្ត​ព្រះ​វិហារ អាច​នឹង​មាន​តម្លៃ​ក្រោម​នេះ​ផង​ដែរ៕​