ឧកញ៉ា ស្រី ចាន់ថន ប្រកាសផ្តល់ថវិកាចំនួន ៤លានរៀល ដល់ប្អូនប្រុសដែលឡើងបង្ហាញសមត្ថភាពក្នុងទូរទស្សន៍ថៃ

79


កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ស្រី ចាន់ថន​ បានប្រកាសក្នុងបណ្តាញសង្គមថា៖

«កូនខ្មែរពិតជាអាស្ចារ្យ! សម្រាប់រូបខ្ញុំផ្ទាល់ ពិតជាអស្ចារ្យ រំភើប និងមានមោទកភាពណាស់សម្រាប់ប្អូនប្រុស ហុង ភារិន អាយុត្រឹមតែ២២ឆ្នាំ ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ជ័យភូមិ ប្រទេសថៃ បានចូលរួមបង្ហាញសមត្ថភាពពិសេស នៃការធ្វេីតេស្តសមត្ថភាពនៃការចងចាំ ក្នុងកម្មវិធី “Super100” របស់ស្ថានីយ៍ទូរទស្សន៍ថៃមួយឈ្មោះ Workpoint Enterntainment។

ដើម្បីជាការលើកទឹកចិត្តដល់រូបប្អូន ហុង ភារិន ផ្ទាល់ ខ្ញុំសូមចូលរួមជួយជាថវិកាជូនប្អូនចំនួន (៤លានរៀល)ផងដែរ​ សម្រាប់ជួយសម្រួលដល់ការសិក្សារបស់ប្អូនបន្តទៀត។ ប្រសិនជាប្អូនបានទទួលព័ត៌មានពីខ្ញុំតាមរយៈ facebook នេះ​ សូមប្អូនជួយទំនាក់ទំនងខ្ញុំតាមរយៈ 086 616 616 ដើម្បីទទួលថវិកានេះ។ សូមអរគុណ!»៕

ប្រភព Den-sharing