ផលប៉ះពាល់របស់ផ្សែងបារី មកលើកុមារ និង ទារក

75


]សុខភាព ៖ ការណែនាំបានបង្ហាញថា ផ្សែងបារីបានបំផ្លាញសុខភាពរបស់ក្មេង និងទារក ដូចជាៈ

 

– ធ្វើឱ្យកុមារក្អក និងជំងឺផ្តាសាយ

– ប៉ះពាល់ដល់ការលូតលាស់

– ថាមពលក្នុងខ្លួនរបស់ទារក និងក្មេង ចុះខ្សោយ

– រលាកទងសួត

– មានជំងឺរលាកសួត

– ពិបាកដកដង្ហើម

– ជំងឺរលាកស្រោមខួរ

– អត្រាគ្រោះថ្នាក់បំផុតនោះ គឺអាចធ្វើឱ្យទារកស្លាប់ផងដែរ…។

 

ការលើកឡើងខាងលើនេះ គឺជាកត្តាមួយចំនួនដែលក្មេងរងផងប៉ះពាល់ ដោយសារផ្សេងបារី។

 

ដូច្នេះ ប្រសិនបើលោកអ្នក កំពុងតែស្ថិតនៅទីកន្លែងដែលមានទារក និងក្មេង នៅក្បែរ ឬកំពុងតែបីទារក ឬក្មេង សូមកុំជក់បារីឱ្យសោះ។

 

សូមបញ្ជាក់ថា ៖ ទាក់ទងនឹងបញ្ហាអំពីផ្សេងបារីនេះ ក្នុងអំឡុងពេលដែលស្រ្តីពរពោះ គឺហាមដាច់ខាតមិនឱ្យជក់បារី ទទួលទានស្រា (ភេសជ្ជៈមានជាតិស្រវឹង)…ឡើយ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់ទារក ហើយពេលទារកកើតមក មានសុខភាពមិនល្អ និងបាត់បង់ភាពឆ្លាតវ័យពីកំណើត៕

 

– កែសម្រួលៈ សុខក្រម- SokhaKrom