រកមុខឃើញហើយ! ចាប់បានបុគ្គលិកព្រលាន ដែលតែងតែធ្វើសកម្មភាពលួចចាក់​ឆ្កឹះ​កូនសោ ឬ​រ៉ូ​តវ៉ា​លី​យក​លុយរបស់ភ្ញៀវនៅព្រលានយន្តហោះខេត្តសៀមរាប

2709


សៀមរាប៖ យោងតាមព័ត៌មានជាបឋម បានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុន ខេមបូឌាអ៊ែរផត ០៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួន ពីបទលួច ចាក់​ឆ្កឹះ​កូនសោ ឬ​រ៉ូ​តវ៉ា​លី​យក​លុយ និង​ទ្រព្យសម្បត្តិ​របស់​ភ្ញៀវ នៅចំណុចក្នុងព្រលានយន្តហោះ ខេត្តសៀមរាប ។

ជនសង្ស័យ​ទាំង​៥​នាក់​ដែលសមត្ថកិច្ចឃាត់ខ្លួនរួម​មាន ​ឈ្មោះ សុខ សុ​ខន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ,​ឈ្មោះ សុវណ្ណ វី​រះ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ,​ឈ្មោះ រុណ រ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ,​ឈ្មោះ ឌុ​ល សុវណ្ណ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ , ​ឈ្មោះ រិ​ទ្ធ សា​រៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនសង្ស័យទាំង៥គឺជា​បុគ្គលិក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​រ​ផត៕