ប្រពន្ធ​នាយ ចយ ឆេះដុំ​ចំពោះ​អ្នក​ដែល​ឌឺដង​​នាង​​រឿង​ខ្លាច​កូន​កើត​មក​មុខ​កូនកាត់ដូច​​ឪ

53


ភ្នំពេញៈ មហាជន​ជាច្រើន​ប្រាកដជា​ដឹង​ណាស់​ថា ភរិយា​របស់ ​នាយ​ ច​យ មាន​រូប​សម្រស់​ស្រស់ស្អាត​ខ្លាំង ខុស​ស្វាមី​នាង នាយ ច​យ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ស្ញប់ស្ញែង​នោះ ស្នេហា​របស់​ពួកគាត់ មិនមែន​ស្ថិត​លើ​​រូប​សម្រស់​នោះទេ ពោលគឺ​អ្នក​ទាំង​ពីរបាន​ចាប់ដៃគ្នា​សាង​សុភមង្គល ដែល​កើតចេញពី​ចិត្ត និង​បេះដូង រហូត​ទទួលបាន​ចំណងដៃ​កូនប្រុស ដែល​ជិត​បានឃើញ​ពន្លឺ​ថ្ងៃ​ហើយ​។​
បើទោះបី​រឿងរ៉ាវ​ស្នេហា​របស់ នាយ ​ច​យ និង ភរិយា កំពុង​តែមាន​សុភមង្គល និង​សប្បាយរីករាយ​យ៉ាង​ណាក៏ដោយ ក៏មាន​ពាក្យ​មួយចំនួន បាន​លែបខាយ ផ្លែផ្កា និង​បន្តុះបង្អាប់​មួយចំនួន ធ្វើ​ឲ្យ​ភរិយា នាយ ច​យ មិន​សប្បាយចិត្ត​ផងដែរ ខណៈ​នាង​កំពុង​រង់ចាំ​មើលមុខ​កូនប្រុស​ដំបូង។

ទោះបី​រង​នូវ​​ពាក្យ​​ផ្លែផ្កា និង​បង្អាប់យ៉ាង​ក្តី​​ អ្នកនាង ប៉ិច ក្វាន់​ឌី លើក​ឡើង​តាមអាខោន​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​​​ថា ៖«នាង​ខ្ញុំ​សូម​និយាយ​ទៅកាន់​បងៗ​ដែល​គាត់​ខ​មិន​និយាយ​ពីមុខ​មាត់​កូន​របស់ខ្ញុំ​បន្តិច ចា៎​ចង់​និយាយ​ថា ​ទោះ​កូន​របស់ខ្ញុំ​កាត់​ទៅ​ប៉ា​គាត់ ឬ​ក៏​កាត់​មក​ខ្ញុំ​វា​ជា​រឿង​ធម្មតា​ទេ មិន​ឲ្យ​គេ​កាត់​រក​មិច ម្តាយ​​​ឪពុក​គេ ឈាម​គេ គេ​ត្រូវតែ​កាត់​រក​ចឹង​ហើយ ចាំបាច់​អី​បងៗ​នាំគ្នា​និយាយ​បែប​នឹង ​ទោះ​គាត់​កាត់​​ទៅ​​ប៉ា​គាត់​​ក៏ដោយ​ ក៏​វា​គ្មាន​បញ្ហា ឬ​ទើស​ក្បាល​អ្នកណា​ដែរ .???? ហើយ​ក្នុងនាម​ពួក​ខ្ញុំ​ជា​ឪពុក​ម្តាយ​​គេ ខ្ញុំ​មិន​ខ្វល់​ថា ​គាត់​កាត់​ទៅ​ប៉ា ​ឬ​ទៅ​ម៉ាក់​ទេ ទោះ​គាត់​កាត់​ទៅ​អ្នក​ណា ក៏​ពួក​យើង​ស្រឡាញ់​គាត់ ព្រោះ​គាត់​ជា​កូន​របស់​ពួក​យើង ឈាម​យើង»។​

សំណេរ​ខាងលើ​បាន​បន្ត​ថាហើយ​បើ​មនុស្ស​មួយ​ចំនួន​ខ្លះ​វិញ​ នាំគ្នា​អង្គុយចាំ​អ៊ុត​មើល​នោះ នាង​ក៏​បន្ទរ​ឡើង​​​​ថា៖ «មុខ​មាត់​កូន​ខ្ញុំ​កាត់​ទៅ​អ្នកណា វា​ថី​ ចាំ​តាមដាន​គេ​ម្ល៉េះ​ (​បើ​កា​ត់​ទៅ​ប្តី​ខ្ញុំ​ ថា​កូន​ខ្ញុំ​មុខ​អាក្រក់ តែ​​​​​បើ​​កាត់​​មក​​ខ្ញុំ នាំគ្នា​និយាយថា​ កូន​​វា​មិច​អត់​ដូច​ប៉ា​វា​ចឹ​ង មិនមែន​កូន​មួយ​ប្តី​វា​ទេ​ដឹង )​គិត​ទៅ​អា​មាត់​មនុស្ស​​​​​ចឹ​ង​មែន . ??​ គ្រួសារ​របស់ខ្ញុំ​ កូន​ខ្ញុំ​ ខ្ញុំ​មិនត្រូវ​ការឲ្យ​អ្នកណា​មក​កំណត់ ទស្សន៍ទាយ ឬ ជ្រើស​រើស​​​​មុខមាត់​ឲ្យ​កូន​របស់ខ្ញុំ​ទេ យល់​ទេ​ ដូច​ខ្ញុំ​ធ្លាប់​និយាយ​ពី​មុន​ចឹ​ង ​បើ​បងៗ​ណា​មិន​ពេញចិត្ត មិន​ស្រលាញ់ មិន​គាំទ្រ នឹង​គ្រួសារ​របស់ខ្ញុំ​ទេ ឃើញ​នាង​ខ្ញុំ​ផុស ឬ​ចេញ​ព័ត៌មាន​អី​ក៏ដោយ​ អូស​ចោល ឬ ប្លុក​​​​ចោល​ទៅ កុំ​ចូល​មក​ខ​មិន​ឌឺដង ផ្លែផ្កា មើលងាយ លើ​គ្រួសារ​គេ​ចឹ​ង​វា​បាប​ណាស់​ដឹង​ទេ (​ដែរ​ស្តាប់​លោក​​ទេសនា​អត់​)?»។​

ហើយ​គួរតែ​យក​អា​ពេលវេលា​ដែល​តាមដាន​រឿង​របស់​គេ មើលងាយ​គេ ជ្រេញ​គេ ទើស​គេ នឹង​ហាស ទៅ​ធ្វើ​កា​រកស៊ី យក​លុយ​មក​ចិញ្ចឹម​គ្រួសារ មើលថែ​គ្រួសារ​របស់​បងៗ​ឲ្យ​មាន​ក្តី​សុខ សុភមង្គល​ទៅ កុំ​អត់​ប្រយោជន៍​ចឹ​ង​ ​មិនមែន​មើលងាយ​ទេ ​តែ​អ្នកខ្លះ​នៅ​ដើរលេង​ទាត់​ខ្យល់ លាដៃ​សុំ​លុយ​ម៉ែឪ​ចាយ​នៅ​ឡើយ​ទេ​ តែ​មក​មើលងាយ​ក្រុម​គ្រួសារ​គេ (​ហើយក៏​មិនមែន​អួត​ដែរ​ ទោះ​ប្តី​ខ្ញុំ​មុខមាត់​មិន​ស្អា​ត​សង្ហា​​ដូច​គេ ទ្រព្យសម្បត្តិ របស់​ប្រេនៗ មិន​មាន​ដូច​គេ​មែន តែ​អត់​ចរិត ទឹកចិត្ត​របស់​គាត់​ល្អ​ជាង​អ្នក​មុខ​​មាត់​ស្អា​ត​សង្ហា មាន​របស់​ប្រេនៗ មានទ្រព្យ​សម្បត្តិ មួយ​ចំនួន​ទៅទៀត )(​ដូច​និយាយ​ចឹង​មិនមែន​នាង​​ខ្ញុំ​អួត​ទេ​ តែ​អ្នក​ខ្លះ​មិនបាន​មួយ​ចំណិត​ប្តី​របស់ខ្ញុំ​ផង) ហើយ​ឈប់​ទៅ​អា​រឿង​ទើស​គេ តាមដាន​គេ មើល​ងាយ​​គេ ទស្សន៍ទាយ​ឲ្យ​​គ្រួសារ​គេ​នឹង ឈប់​បាន​ឈប់​ទៅ (​បាប​ណា​បងៗ​)???»៕​​