សាច់​សរខ្ចីរបស់ វីរៈ និច្ច កំពុង​ឆក់​បាន​ការ​ចាប់​អារម្មណ៍ ពីបណ្ដាយុវវ័យ!

60


(ភ្នំពេញ)៖ តារាចម្រៀងស្រី រូបស្រស់ ប្រចាំផលិតកម្ម សាន់ដេ កញ្ញា វីរៈ និច្ច គេសង្កេតឃើញថា នាងកំពុង ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងពីបណ្ដាយុវវ័យ នាពេលបច្ចុប្បន្ន តាមរយៈបទចម្រៀង បែបមនោសញ្ចេតនា និងញាក់កន្រ្តាក់អារម្មណ៍ របស់នាង។ ទន្ទឹមនឹងការទទួលបាននូវប្រជាប្រិយភាព និងការចាប់អារម្មណ៍ខ្លាំង ទៅលើបទចម្រៀងហើយនោះ វីរៈ និច្ច កាន់តែទទួលបានូវការស្រលាញ់ ពេញចិត្ត និងកោតសរសើរកាន់តែខ្លាំង ទៅលើរូបសម្រស់ដ៏ស្រស់ផូរផង់ ពីធម្មជាតិ របស់នាងតែម្ដង ជាក់ស្ដែងតាមរយៈរូបថត ប៉ុន្មានសន្លឹក របស់ស្រីស្រស់ វីរៈ និច្ច ដែលបានបង្ហោះក្នុងបណ្ដាញសង្គម កំពុងតែអង្រួនចិត្តកន្លង់ៗ និងឆក់បានការកោត សរសើរពីអ្នកគាំទ្រ។

ជាការពិតណាស់ ថ្មីៗនេះតារាចម្រៀងកញ្ញា វីរៈ និច្ច បានបញ្ចេញរូបថត នៅលើគណនីអ៊ីនស្តាក្រាមរបស់ខ្លួន ដែលបង្ហាញឲ្យឃើញ នូវទម្រង់មុខដ៏ទាក់ទាញ និងមានមន្តស្នេហ៍ សមជាមួយនឹងសម្លៀកបំពាក់ ប្រភេទជារ៉ូប ដែលមានដៃតូច បញ្ចេញសាច់ដ៏សរខ្ចី ពិសេសនោះ គឺវាលចេញដើមទ្រូងតិចៗ ធ្វើឲ្យតារាស្រីរូបនេះ កាន់តែមាន ភាពទាក់ទាញ លេចធ្លា កំពុងឆក់បានបេះដូងកន្លង់ៗ ឲ្យចោមរោមសុំស្នេហ៍។

ជាមួយនឹងគ្នា មានទស្សនិកជន ក៏ដូចជាអ្នកនិយមតាមដាន បណ្ដាញសង្គម អ៊ីនស្តាក្រាម បានលាន់មាត់សរសើរ ថាតារាចម្រៀងកញ្ញា វីរៈ និច្ច ពិតជាស្រស់ស្អាត បើធៀបនឹងរូបនាងទើបនឹងចូលសិល្បៈដំបូង។

គួរបញ្ជាក់ថា វីរៈ និច្ច ជាតារាចម្រៀងស្រី ដែលមានភាពលេចធ្លោ និងមានប្រជាប្រិយភាពក្នុងផលិតកម្ម សាន់ដេ ។ ក្នុងនោះ ស្រីស្អាតរូបនេះ ត្រូវបានគេសម្លឹងឃើញថា នាងមានទាំងព្រមតែម្ដង ក្នុងនាមជាអ្នកសិល្បៈ ពោលគឺមិនត្រឹមតែមានសមត្ថភាព និងមានសំឡេងពីរោះ ស្រទន់ អាចបកស្រាយចម្រៀងបានគ្រប់ប្រភេទ នោះទេ នាងថែមទាំងមានរូបសម្បត្តិស្រស់សោភា គួរឲ្យគយគន់ថែមទៀតផង៕