មោទនភាពជាតិ! កីឡាការិនី​ល្បុក្កតោ​កម្ពុជាមួយរូប​ ដណ្តើម​បានមេដាយមាស​ នៅឯប្រទេសកូរ៉េខាងត្បូង

67


កាលពីពេលថ្មីៗនេះ បើតាមរយះហ្វេសប៊ុកផេករបស់ BTV Cambodia បានឲ្យដឹងថា៖

«កូរ៉េខាងត្បូង ៖ ​កីឡាការិនី​ល្បុក្កតោ​កម្ពុជា ​ចិន្តា រ័ត្ន ដណ្តើម​បានមេដាយមាស​ ក្នុងការ​សម្តែង​ក្នុង​ក្បាច់គុន​ ទែកគ្យុន (TEAKKYON) ​យុទ្ធគុនបូរាណកូរ៉េ ​ក្នុង​មហោស្រព​ក្បាច់គុន​ចម្រុះ​ពិភព​លោក ២០១៩ នៅកូរ៉េខាងត្បូង»។

ចំពោះដំណឹងនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការរំភើបចំពោះ ​កីឡាការិនី​ល្បុក្កតោ​កម្ពុជា ​ចិន្តា រ័ត្ន ដែលមានសមត្ថភាពអាចដណ្តើម​បានមេដាយមាសមួយនេះបាន និងមានការកោតសរសើរយ់ាងខ្លាំងផងដែរចំពោះការខិតខំប្រឹងប្រែងរបស់នាង។

ស្រាប់តែកាលពីពេលថ្មី បើតាមហ្វេសប៊ុករបស់ ​កីឡាការិនី​ល្បុក្កតោ​កម្ពុជា ​ចិន្តា រ័ត្ន ក៏បានបង្ហាញនៅក្តីសប្បាយរីករាយផងដែរ ដោយនាងបានសរសេរថា៖​​​

«ទីបំផុត​​ក្តីស្រមៃរបស់ខ្ញុំបានក្លាយជាការពិត មិនដែលហ៊ានសូម្បីតែគិត ដែលអាចនឹងអោយគេចាក់ភ្លេងជាតិខ្លួនឯងនៅក្នុងកម្មវិធីប្រកួតអន្តរជាតិមួយបាន ថ្ងៃខ្ញុំធ្វើបានហើយ Finally my dream came true to play my national anthem in an international competition. Thank so much everyone for given me your support and love. I love Taekkyeon Family»៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ den-sharing

ប្រភព៖ BTV Cambodia