តារាស្រី​វ័យ​ក្មេង​ ទេព មុន្នីរក្សា ក្តាប់​ឱកាស​បាន​ទាំង​ការងារ​សិល្បៈ និង​មុខជំនួញ្​

32


ភ្នំពេញៈ មួយ​រយៈ​ចុង​ក្រោយនេះ មហាជនសង្កេត​ឃើញ​ថា តារាសម្តែងវ័យក្មេងកញ្ញា ទេព មុន្នីរក្សា កាន់​តែ​មាន​រាសីស្ទុះ​ឡើងនៅក្នុងពិភពសិល្បៈគួរឲ្យកត់សម្គាល់​ ជាពិសេស​ចាប់តាំងពីកញ្ញា ត្រូវ​បាន​ឪពុក​​ប្រគល់​​សម្អាងការឲ្យគ្រប់គ្រងមក​តែ​ម្តង​​ ទើបសង្កេត​ឃើញ​នាងចាប់ផ្ដើមរយាលពីការងារសង្គម និ​ង​​ការងារ​សម្ដែងខ្លះៗ​ ព្រោះតែ​ត្រូវបំពេញ​ការងារ ​ជាថៅកែ​សម្អាង​ការ​ទាំង​វ័យ​​ក្មេង​ ដែល​មាន​ទី​តាំង​នៅ​ខេត្ត​កណ្ដាលក្នុង​ក្រុងតាខ្មៅនាពេលនេះ។

​តារាសម្ដែង ទេព មុន្នីរក្សា បាន​បង្ហើប​ឲ្យ​ដឹង​ថា មិនសូវទទួលការងារសប្បុរសធម៌​ ​នាពេលចុងក្រោយ​មិ​​​នមែន​ដោយសារតែហេតុផលឡើងកូដហើយផ្អាកការងារមិនទទួលកម្រៃនោះទេ ប៉ុន្តែបណ្ដាល​មក​ពី​នា​ង​​​ត្រូវបានលោកឳពុកប្រគល់សម្អាងការមាន​ឈ្មោះ​ថា «មរកតមង្គល» ដែល​ស្ថិតនៅផ្សារតាខ្មៅថ្មី លើ​​បណ្ដោយ​ផ្លូវ​ចូល​ទៅក្រុង​តាខ្មៅមុនឆ្លងស្ពានឲ្យគ្រប់គ្រង ទើបនាងមមាញឹកខ្លាំងពិបាកដកឃ្លា។

កញ្ញា​បន្ត​ថា៖ «​រាល់ថ្លៃខ្លួន​មិន​ត្រឹ​ម​​តែទទួលភារៈគ្រប់គ្រងសម្អាងការមួយមុខនោះទេ ប៉ុន្តែក៏ត្រូវហាត់​រៀន​តែង និងហាត់រាំរបាំ ការពារពេលមានតម្រូវការឲ្យនាងរាំក្នុងកម្មវិធីផ្សេងៗ​ធ្វើមិន​បាន​ល្អ​​។ យ៉ាង​ណាមិញក៏​នៅតែឆ្លៀតសម្ដែង និងថតស្ពត ខណៈ​ដែល​ការ​ងារ​សប្បុរស​ធម៌ ក៏​នឹង​មិនចោល​ផងដែរ ឲ្យ​តែអាចលៃពេល»។ កញ្ញា ទេព មិន្នីរក្សា បាន​ទទួលស្គាល់ថា ទីផ្សារ​ឈាន​ឡើង ខណៈ​តម្លៃខ្លួន​ថតកុ​ន ក៏​ខ្ពស់​ដាច់​ឆ្ងាយ​ពី​មុនផងដែរ ទើ​ប​នាង​​ត្រូវបង្ខំចិត្តលៃ​ពេល​ទទួល​ការងារ​សិល្បៈ​​ផង​កុំឲ្យជ្រុះ​ចំណូល និង​​​​​គ្រប់គ្រង​សម្អាង​​ការផង។

អ្នកគាំទ្រភាគច្រើនសុទ្ធតែលាន់មាត់ តារាវ័យក្មេងមុខខ្យូត កញ្ញា ទេព មុន្នីរក្សា ស្រស់​ស្អាត​ប្លែក​ជាង​មុន និងមើលទៅផូរផង់ដូចទើបតែសម្ងំកែសម្ផស្ស ជាមួយនឹងឈុតសម្អាងការ «មរកតមង្គល» នៅ​កណ្ដាល​​​ក្រុងតាខ្មៅ ដែលនាងទើបតែបង្ហោះនៅ​ក្នុងនាមជាតារាម៉ូដែល សម្រាប់សម្អាងការខ្លួនឯងផង និង​​​ជា​ថៅកែស្រីទាំងវ័យក្មេងផង។
នាងថាខ្លួនបានចំណាយច្រើនគួរសមក្រោយពី​ទទួលគ្រប់គ្រងសម្អាងការ «មរកតមង្គល» បន្តពីឳពុក ប៉ុន្តែ​ឳពុករបស់នាងក៏នៅតែឈរពីក្រោយផងដែរ ដើម្បីបង្រៀង​នាងឲ្យ​បាន​ចេះស្ទាត់​ការងារ ទើប​នាងប្រកាស​​ថានឹងពង្រឹងអាជីវកម្មឲ្យកាន់តែខ្លាំងក្នុងពេលដ៏ខ្លីផង​ដែរ​៕