តោះ​ចាំ​ទស្សនា​កុនរឿង​ «រៃមាស» វណ្ណកម្ម​ថ្មី​របស់លោកស្រី ​ពន់ ភួងបុប្ផា ទាំង​អស់គ្នា​នៅ​ទូរទស្សន៍ថោន

42


ភ្នំពេញៈ ​គ្រាន់តែ​បាន​ទស្សនា​ឈុត​ខ្លី​នៅក្នុង​រឿង​ ​«​​រៃ​មាស​»​ ​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ជាច្រើន​ចាប់​អារម្មណ៍​ ​និង​ ទន្ទឹង​រង់​ចាំ​មើល​ភាពយន្ត​ថ្មី​នេះ​គ្រប់​ៗ​គ្នា​ ​។ ​រឿង​នេះ​ផង​ដែរ​គឺ​ឆ្លុះបញ្ចាំង​ពី​ជីវិត​ស្នេហា​ ​យុវវ័យ​ ​ដែល​រត់ចោល​ផ្ទះសំបែង​ទៅតាម​សង្សារ​ ​ហើយ​ត្រូវ​បាន​សង្សារ​បោះបង់ចោល​ ​រហូត​មាន​ស្នេហា​​ថ្មី​ ​និង​ ​ក្លាយទៅជា​តារាចម្រៀង​ ។​ ​​រឿង​ ​«​រៃ​មាស​»​ ​ប្រជុំ​ទៅ​ដោយ​តា​រា​ល្បី​ៗ​ជាច្រើន​ដូចជា​ ​លោក​ ​យ៉ែម​ ​សំ​អូន​ ​,​ ​អ៊ុន​ ​សិទ្ធា​ ​,​ វុធ ថុង ​នៅ​ ​សូ​នី​តា​ ​,​ ​ឌុច​ ​លីដា​ ​,​ ​ឆយី​ ​រួម​ជាមួយ​តា​រា​ល្បី​ៗ​ដែល​កាន់​តែ​​ធ្វើ​ឱ្យ​រឿង​ទាំងមូល​កាន់តែ​ទាក់ទាញ​។​ ​​ផលិតករ​ភាពយន្ត​ល្បីឈ្មោះ​អ្នកស្រី​ ​ពាន់​ ​ភួង​បុប្ផា​ ​រំពឹង​ទុក​ថា​​ភាពយន្ត​មួយ​នេះ​នឹង​ទាក់ចិត្ត​អ្នកទស្សនា​បាន​ច្រើន​នៅពេល​ដែល​ដាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ថោ​ន​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​នេះ​ហើយ​។​

បន្ទាប់ពី​ចំណាយពេល​វេលា​ផលិត​អស់​ពេល​យ៉ាង​យូរ​ ​ទីបំផុត​ស្នាដៃ​ថ្មី​របស់​អ្នកស្រី​ ​ពាន់​ ​ភួង​បុ​ប្ផា ​ដែល​មាន​ចំណងជើង​ថា​ ​«​​រៃ​មាស​​»​ ​បាន​លេចចេញ​ជារូបរាង​ហើយ​ ​ដែល​នឹង​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ថោន​​នា​ពេល​ឆាប់​ៗ​ខាងមុខ​ ​។​ ​រឿង​ ​«​​រៃ​មាស​​»​ ​ប្រជុំ​ទៅ​ដោយ​តារា​ល្បី​ៗ​ជាច្រើន​​ដែល​នឹង​មក​អង្រួន​បេះដូង​ទស្សនិកជន​ ​។​ ​សម្រាប់​ស្រី​ស្អាត​ ​ឌុច​ ​លីដា​ ​វិញ​ក៏​មិន​ធម្មតា​ដែរ​ ​វត្តមាន​នាង​នៅក្នុង​រឿង​ ​«​រៃ​មាស​»​ ​កាន់តែ​ប្លែក​ពី​រឿង​ ​ដែល​នាង​ធ្លាប់​សម្តែង​នា​ពេល​កន្លងមក​ ​នាង​បាន​និយាយ​ថា​ ​ពិតជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​​ចូលរួម​សម្តែង​នៅក្នុង​រឿង​ ​«​រៃ​មាស​​»​ ​ដោយ​នាង​សម្តែង​ជា​តួអង្គ​ក្មេង​ស្រី​ត្រូវ​ម្តាយ​បោះបង់ចោល​ ​រហូត​ក្លាយ​ខ្លួន​ជា​អ្នកចម្រៀង​ ​តែ​ចុងក្រោយ​ទៅជា​យ៉ាងណា​មានតែ​រង់​​ចាំ​ទស្សនា​ទាំងអស់គ្នា​ ​។​ ​តារា​ល្បី​ៗ​នៅក្នុង​រឿង​ ​«​រៃ​មាស​»​ ​សុទ្ធតែ​រំពឹង​ថា​ភាពយន្ត​មួយ​នេះ​នឹង​ទទួល​​បានការ​គាំទ្រ​ច្រើន​ពីសំណាក់​ទស្សនិកជន​នៅពេល​ដាក់​បញ្ចាំង​ ​។​ ​តោះ​ទស្សនា​ឈុត​ខ្លី​ក្នុង​រឿង​ ​«​រៃ​មា​ស​»​ ​ទាំងអស់គ្នា។​​ ​

ក្រឡេក​មើល​តារា​សម្តែង​ ​នៅ​ ​សូ​នី​តា​ ​វិញ​ ក៏​​ថត​រឿង​ ​«​រៃ​មាស​»​ ​តាំងពី​នាង​មិនទាន់​មានកូន​ ​ដោយ​អ្នក​ដឹក​នាំ​រឿង​បាន​ជ្រើសឲ្យ​សម្តែង​ជា​តួអង្គ​​យុវវ័យ​ផង​ ​វ័យ​កណ្តាល​ផង​ ​ព្រមទាំង​វ័យ​ចំណាស់​ផង​។​ ​នាង​និយាយ​ថា​ ​តួអង្គ​ដែល​នាង​សម្តែង​គឺ​ពិតជា​លំបាក​ ​ប៉ុន្តែ​នាង​ខំប្រឹង​សម្តែង​ ​និង​ បត់បែន​ទៅ​តាម​​សាច់​រឿង​ ​រហូត​ថត​ជោគជ័យ​ ​នាង​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​​មាន​វត្តមាន​នៅក្នុង​រឿងភាគ​ថ្មីនេះ​​។​
គួរបញ្ជាក់ថា បើទោះបីជាធ្លាប់ទទួលបានការរិះគន់ខ្លះលើការផលិតភាពយន្ត អ្នកស្រី ពាន់ ភួងបុប្ផា ក៏ធ្លាប់ទទួលបានការសរសើរខ្លាំងពីទស្សនិកជនតាមរយៈស្នាដៃនិពន្ធ និងដឹកនាំភាពយន្តភាគ និងភាពយន្ត ខ្នាតធំជាច្រើន​បន្ត​បន្ទាប់។ កន្លង​ទៅ​អ្នកស្រី​ធ្លាប់​ធ្វើឲ្យ​កក្រើក​ជាមួយ​នឹងស្នាដៃ​ផលិត​ភាព​យន្តខ្នាតធំនៅ​ផលិតកម្មថោនគឺរឿង«ទឹកចិត្តម្តាយសម័យថ្មី»៕​