អ្នកនាង ទូច ស្រីល័ក្ខ បង្ហើប​ហេតុ​ផល​មិនចង់កែសម្ផស្សបន្ថែម​

67


ភ្នំពេញៈ នា​មួយ​រយៈ​ពេឡ​ចុង​ក្រោយ​នេះ​ គេសង្កេត​ឃើញ​ថា តារា​ចម្រៀង​ស្រី​សម្បុរ​ស្រ​អែម​ស្រស់​សោភា ​ ​អ្នក​នាង​​ ទូច ស្រីល័ក្ខ ដែល​ទទួ​លបាន​ការ​ចាប់​អារម្មណ៍​ច្រើន ពីសំណាក់​ទស្សនិកជន​​ តាម​រយៈ​សកម្មភាពសិល្បៈផ្សេងៗ ជាពិសេស​ការដូរ​ស្ទីលថ្មី​ម៉ូដ​​សក់ខ្លីតែម្តង​​។

ចាប់​តាំង​ពី​​វិល​មក​ចូល​ប្រឡូកវិស័យសិល្បៈវិញ ក្រោយ​ពី​បាត់​មុខ​មួយ​រយៈមែន​ក្ដី ប៉ុន្ដែ​មហាជន​ចាប់​អារម្មណ៍​​ឃើញថា តារាសម្បុរស្រអែមរូបនេះ ហាក់បី​ដូចជា​​​មានសម្រស់មិនប្រែប្រួលនោះឡើយ ពោល​​​គឺរក្សាបាន​រូបរាង ពណ៌សម្បុរស្បែក​របស់​ខ្លួន​ដដែល មិនមានអ្វីផ្លាស់ប្ដូរ ខុស​ប្លែក​ពីមិត្តរួម​អាជីព​ផ្សេង​​ឡើយ​ទៅ​លើ​ពណ៌​សម្បុរ​សាច់ឈាម​។

តែ​អ្វីដែលគួរឱ្យចាប់អារម្មណ៍ ថ្មីៗនេះ អ្នកនាង ទូច ស្រីល័ក្ខ បាន​ចេញមុខ ឆ្លើយ​តបទៅ​កាន់មតិ​មួយចំនួន ដែលចង់ជំរុញ ឱ្យអ្នកនាងមានសម្រស់កាន់​តែលេចធ្លោ​ជាង​មុន ដោយការកែ​កុន​លើ​រូបសម្រស់ ត្រង់ផ្នែកផ្សេងៗនៃរាងកាយ ប៉ុន្ដែត្រូវ​ម្ចាស់បទ «សុភមង្គល​មិនមែន​ឋិតតែ​នៅ​លើលុ​យ​មួយមុខ» រូបនេះ បានលើកឡើងតប​វិញ​ថា ៖ «មានមនុស្សខ្លះ​បាន​ប្រាប់​ខ្ញុំថា អូន​ស្អាត​ហើយ តែបើកែតិចទៀតកាន់តែស្អាត ចាក់មុខតិចទៅ ចាក់ថ្នាំធ្វើ​ឱ្យ​ស្បែកស​តិច​ទៀតទៅ ចាក់បបូរ​មាត់​​ឱ្យ​ធំជាងហ្នឹងតិចទៀតទៅ ចាក់ច្រមុះតិចទៀតទៅ កាន់តែប្លែក តែខ្ញុំនិយាយ​ទៅគាត់​តែពាក្យ​មួយម៉ាត់ បង​អើយខ្ញុំអត់ទាន់ចង់ងាប់ទេ ព្រោះខ្ញុំស្រលាញ់ ភាព​ធម្មជាតិ​របស់​ខ្ញុំតែប៉ុណ្ណឹង បើចង់រស់​បានយូរ កុំទម្លាប់ខ្លួន ឱ្យមុខរបស់ខ្លួនមាន ជាតិសេរេកូរ​ច្រើនពេក អ្នក​ខ្លះចាក់​មុខដល់​សើច​ចេញ​យំ​អស់​ហើយសម្រស់​ធម្មជាតិ​​គ្មា​នអី​​ព្រួយបារម្ភ»។

ក្រោយបង្ហោះសារបែបនេះរួច មានអ្នកគាំទ្រជាច្រើនបានចូលរួមបញ្ចេញមតិ តាមគំនិត ចំណាប់​អារម្មណ៍​រៀងៗខ្លួន ដោយអ្នកគាំទ្រខ្លះលើកឡើងថា ៖ «មិនត្រឹម​តែច្រៀងពីរោះទេបង!​ សូម្បី​តែការគិត និង ការនិយាយស្ដីរបស់បងក៏មានន័យខ្លឹមសារដែរ!​ បងជាមនុស្សល្អ»៕