តោះ​មក​គយគន់​សម្រស់​​កញ្ញា​ ពេជ្រ​ សូលីកា​ ​បង្អួតគ្រឿង​អលង្ការ​ពេជ្រ​តម្លៃ​រាប់ម៉ឺន​ដុល្លារ​

214


ភ្នំពេញៈ ខណៈ​ដែល​តារាចម្រៀងស្រី​ជា​ទី​ពេញ​និយម​​យុវវ័យ មាន​ទឹក​មុខ​ញញឹមស្រស់ មុខក្រមិច​ក្រមើម គួរឲ្យ​ស្រឡាញ់ កញ្ញា ពេជ្រ សូលីកា ទើបវិល​មក​ប្រឡូក​ក្នុង​​វិស័យ​សិល្បៈចម្រៀ​សាជាថ្មីនៅ​លើ​ទ្រនំ​​ផលិតកម្មរស្មីហង្សមាស និងបានចាប់ដៃគ្នាជាមួយនឹង​អតីតតារាចម្រៀង​រួមទ្រនំចាស់​សាន់ដេ​ លោក នីកូ ក្រោយពី​បាត់មុខពី​សិល្បៈ​មួយ​រយៈនោះ ឥឡូវ​ចាប់​ផ្តើម​បង្ហាញពីភាព​ហ៊ឺហារ និងស៊ីវិល័យ​ឡូស​កប់​ហ្មងជាមួយ​គ្រង​អលង្ការ​ថ្លៃៗ​ពាក់​ស្រោចខ្លួន​នាង​។

មហជន​សង្កេតឃើញថា​ កញ្ញា​ ពេជ្រ​ សូលីកា​ ហាក់បី​ជា​មាន​រូបសម្រស់​ស្រស់ស្អាត​ជាង​មុន​ និង​ថែម​ទាំងមាន​ជីវិត​រស់នៅបែបហ៊ឺហារ​​ ស៊ីវិល័យ​ គួរឲ្យ​ចាប់អារម្មណ៍​ទៀតផង​ ដែល​បាន​ធ្វើ​អោយ​ទាក់​ទាញ​ចិត្ដទ​ស្សនិជន​ និងអ្នកគាំទ្រ​កាន់តែខ្លាំង​ថែមមួយ​កម្រិត​ទៀត។​

ករណីដូចជា​ថ្មីៗនេះ កញ្ញា​ ពេជ្រ​ សូលីកា​ បាន​បង្អួត​សម្រស់​របស់​ខ្លួន​ទៅកាន់​មជ្ឈដ្ឋាន​មហាជន​តាម​រយៈ​​បណ្តាញ​សង្គម​ហ្វេសប៊ុក​​ អម​ជាមួយ​គ្រឿង​អលង្ការ​ពេជ្រ​ជាច្រើន​ ដែលមានតម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ ឯណោះ​​ មានដូចជា​ ខ្សែក​ពេជ្រ​ ក្រវិល​ពេជ្រ​ និង​នាឡិកា​ពេជ្រ​ កាន់តែធ្វើឲ្យ​តារាស្រីរូបនេះ​ មាន​សម្រស់​ស្រស់ស្អាតទ្វេដង ជាមួយ​សាច់ឈាម​កាន់តែ​សខ្ចីញ៉េញជាង​មុនផង​ដែរ។
ជាមួយ​នឹង​សម្រស់​ដ៏​ផូរផង់​នេះ​​ គេ​ក៏​ឃើញ​តារាស្រីរូបនេះ​ បាន​បង្ហើរសារ​​ថា​៖​«មិនសុំជាមនុស្សដំបូង តែ​សុំជាមនុស្សចុងក្រោយរបស់បង ហើយសុំតែមួយទេ មិនយូរទេ​ ត្រឹមមួយជីវិត​ អោយបានអត់?»​។