ចាប់បានហើយ! ក្រុមចោរប្លន់ ជំនាញខាងធាក់យកម៉ូតូពីជនរងគ្រោះ

274


ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ មិន សុផេត ស្នងការរងនគរបាល រាជធានីភ្នំពេញ​បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្នុងចំណោ​មជន​ល្មើសទាំង ១២នាក់ គឺជនល្មើសចំនួ​ន ១០នាក់ ត្រូវបានន​គរបាល​ខណ្ឌសែ​នសុខ នគរ​បាលខ​ណ្ឌពោធិ៍សែ​នជ័យ និងការិយាល័យនគរបាលព្រ​ហ្មទ​ណ្ឌកំរិត​ស្រាល​រាជធានីភ្នំពេញ ចាប់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទ​ម្ងន់​ទោស គឺប្រើជើង​ធាក់យ​កម៉ូតូពីជនរងគ្រោះជាច្រើនគ្រឿង។

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ អធិការដ្ឋាននគរបាលខ​ណ្ឌសែន​សុខ ក្រោមវត្តមានលោកឧត្ដមសេ​នីយ៍​ទោ មិន សុផេត ស្នងការរងនគរបា​ល រាជធានីភ្នំ​ពេញ លោក ម៉ូវ ម៉ានិត ប្រធានគណ:បញ្ជាការឯ​កភា​ព រដ្ឋបាលខណ្ឌសែ​នសុ​ខ និងជាអភិបាល​ខ​ណ្ឌ និងលោកវរសេនីយ៍ឯក​ ហួរ ម៉េងវ៉ាង អធិការន​គរបា​លខណ្ឌ បានធ្វើសន្និសិទ្ធ​សារ​ព័ត៌​មាន បង្ហាញមុខក្រុម​ចោរ​ប្ល​ន់ និងអ្នកទិញផលចោរកម្ម​សរុ​បចំ​នួន ១២នាក់ ដែលឃាត់ខ្លួនបានជា​បន្តប​ន្ទាប់ ក្រោយពីធ្វើការស្រាវជ្រាវកំណ​ត់មុ​ខសញ្ញា​ ។

សូមបញ្ជាក់ថា :​ ក្នុងចំណោមជនល្មើសទាំ​ង ១២នាក់ គឺជនល្មើសចំនួន ១០នាក់ ត្រូវបានអធិការដ្ឋាន​នគ​របាលខ​ណ្ឌសែន​សុខ សហការជាមួយអធិ​ការដ្ឋា​ននគ​របាល​ខណ្ឌពោធិ៍​សែន​ជ័យ និងការិយាល័យនគរ​បា​លព្រ​ហ្មទណ្ឌ​កំរិត​ស្រាលរា​ជធានី​ភ្នំពេញ កាលពីនៅថ្ងៃទី២ ក​ញ្ញា ២០១៩ នៅចំណុចរង្វង់មូ​ល​ចោមចៅ​ ដែលពាក់ព័ន្ធករណី​លួចមា​នស្ថានទ​ម្ង​ន់ទោស (ប្រើជើងធា​ក់យ​កម៉ូតូ) ប្រព្រឹត្តបទល្មើសកា​លពីថ្ងៃ​ទី៧ មិថុនា ២០១៩ វេលាម៉ោង៣ និង០០នាទី នៅចំណុចមុខខាង​ហាង​ពន្លឺ​ពេជ្រ ផ្លូវ១៩៨៦ ភូមិភ្នំពេញ​ថ្មី សង្កាត់ ភ្នំពេញថ្មី​ ខណ្ឌសែ​ន​សុខ ​។
ដោយឡែក ជនល្មើសចំនួន ០២នាក់ទៀត ជា​ក្រុមទិ​ញផល​ចោរ​កម្ម ត្រូវបានឃាត់​ខ្លួន​ នៅថ្ងៃទី២ កញ្ញា ២០១៩ វេលាម៉ោង ១០ និង០០នាទី​ បន្ទា​ប់ពីបន្តស្រាវជ្រាវយ៉ាងយ​ក​ចិត្តទុ​កដាក់រ​បស់ស​មត្ថកិច្ច៕

  

ប្រភព CEN