ជំនន់ទឹកភ្លៀងហូរច្រោះស្រុតបាក់ ផ្លូវបេតុងឡើងលើភ្នំអានសេះ ខេត្តព្រះវិហារ

121


យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កាលពីថ្ងៃទី ០៥ខែ កញ្ញា ឆ្នាំ ២០១៩ ផ្លូវបេតុងឡើងភ្នំអានសេះប្រវែង ១២០ម ទទឹង ៩ម ចាប់ពីគ.ម ២+០០០ ដល់ ២+១២០ ត្រូវបានខូចខាតដោយភ្លៀងធ្លាក់ខ្លាំងចំនួនបួនថ្ងៃជាប់ៗគ្នាបានបង្កទៅជាជំនន់ទឹកភ្លៀងហូរច្រោះផ្លូវដែលធ្វើឱ្យមានការស្រុតបាក់។ បច្ចុប្បន្ន ក្រសួង និងភាគីពាក់ពន័្ធកំពុងតែយកចិត្តទុកដាក់ក្នុងកិច្ចការជួសជុលឡើងវិញនៅកំណាត់ផ្លូវដែលរងការខូចខាតនេះដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ដែរថា ប៉ុន្មានថ្ងៃនេះប្រទេសកម្ពុជា បានទទួលរងឥទ្ធិពលព្យុះជាប់ៗគ្នា ធ្វើឱ្យមានភ្លៀងធ្លាក់បន្តបន្ទាប់ឥតឈប់ឈរ ដែលកំពុងគំរាមគំហែងដល់ផ្លូវមួយចំនួននៅក្នុងប្រទេសកម្ពុជា អា្រស័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាអធ្យាស្រ័យ និងមានការប្រុងប្រយត័្ន៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន