គ្រូ​បង្វឹកកម្ពុជា ​អរគុណ​អ្នក​គាំទ្រ ដែលតស៊ូមកទស្សនានិងលើកទឹកចិត្តកីឡាករកម្ពុជាយើង!

7931


ក្រុម​គ្រូ​បង្វឹក​កម្ពុជា ​អរគុណ​ដល់​អ្នក​គាំទ្រ​កម្ពុជា​ដែល​មក​គាំទ្រ​ប្រកួត​ទល់​ហុងកុង ពេញ​កីឡដ្ឋាន ដែល​ធ្វើ​ឱ្យ​កីឡាករ​ទាំង​អស់​កាន់​តែ​មាន​កម្លាំង​ចិត្ត​លេង​លើស​ដើម​។

ជាមួយ​នឹង​ការ​អរគុណ​នេះ​ដែរ ​លោក​ Felix ​គ្រូ​បង្វឹក​កម្ពុជា ​ក៏​បាន​សំណូម​ពរ​ឱ្យ​អ្នក​គាំទ្រ​បន្ដ​គាំទ្រ​ឱ្យ​ខ្លាំង​ដូច្នេះ​ទៀត ដើម្បី​ធ្វើ​ឱ្យ​ក្រុម​កម្ពុជា​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។ នៅ​ថ្ងៃ​ទី​១០ ប្រកួត​ទល់​ក្រុម​បារ៉ែន ​លោក​បញ្ជាក់​ថា​នឹង​ប្រឹងប្រែង​ទ្វេ​ដង​ដើម្បី​ទទួល​បាន​លទ្ធផល​ទៀត ​ហើយ​ក្នុង​នោះ​ក៏​ត្រូវ​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់​មក​គាំទ្រ​ទៀត​ដែរ។ ​មាន​អ្នក​គាំទ្រ​គឺ​មាន​អ្វី​គ្រប់​យ៉ាង។

 

 

​ក្រុម​ជម្រើសជាតិកម្ពុជា បាន​ប្រកួតស្មើ​ជាមួយ​ក្រុមភ្ញៀវហុងកុង ដោយលទ្ធផល ១-១ ក្នុង​វគ្គជម្រុះ World Cup 2022 ពូលC នៅពហុកីឡដ្ឋាន​ជាតិ ។ ​គោ​ព្រៃ​នឹង​បន្ដ​ដំណើរ​វគ្គ​ជម្រុះ​នេះ​នៅ​ថ្ងៃ​ទី​១០​ទៀត ប៉ះ​ជាមួយ​បារ៉ែន​ដែល​ខ្លាំង​ជាង​ហុងកុង​នេះ​ទៀត៕