ពិសេសណាស់! សម្តេចហ៊ុន សែន បានជួបនិស្សិត ហុង ភារិន ហើយសន្យានឹងជួយឲ្យភារិនសម្រេចក្តីប្រាថ្នារបស់ខ្លួន!

323


តាមរយៈហ្វេសប៊ុករបស់សម្តេចហ៊ុន សែន បានផ្សាយកាលពីព្រឹកនេះបានអោយដឹងថា៖

“ខ្ញុំនិងភរិយាទើបបានជួបយុវជនហុង ភារិននិងបងប្រុសរបស់គាត់ឈ្មោះហុង ភារុននៅមុន
នេះបន្តិចនៅគេហដ្ឋានរបស់ខ្ញុំ។
គោលបំណងនៃការជួបរបស់ខ្ញុំគឺចង់
ស្វែងយល់នូវបំណងនិងគោលដៅដែល
ហុង ភារិនចង់ទៅដើម្បីងាយស្រួលដល់
ការជួយរបស់យើងឱ្យស្របជាមួយបំណងដែលភារិនចង់ទៅនិងចង់បាន។
ខ្ញុំក៏បានជួយដល់ហុង ភារុនដែលរៀន
ចប់បរិញ្ញាបត្រនិងកំពុងធ្វើការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្នែកពន្ធដារឱ្យបន្តរៀនយកបរិញ្ញាបត្រ
ជាន់ខ្ពស់តទៅទៀត។
ជូនពរកូនប្រុសទាំងពីរជួបតែសេចក្តីសុខនិង
សម្រេចនូវបំណងប្រាថ្នាដែលកូនចង់
បាន៕”