អុញនោះ! ស្ងាត់ៗ កញ្ញា ពេជ្រ សូលីកា ទម្លាយរូប​ថត Pre-Wedding បាត់!

239


ភ្នំពេញៈ ការទម្លាយ​នូវបណ្តុំរូបថត​ Pre-Wedding​ ជាច្រើនសន្លឹកបាន​ធ្វើ​អោយ​មហាជ​ន​លាន់​មាត់​គ្រប់​គ្នា​​ថា អុញនោះ​!ស្ងាត់ៗស្រាប់តែ​ឃើញ​តារា​ចម្រៀង​ស្រី​ទើប​តែ​កញ្ញា​ ពេជ្រ សូលីកា មក​ទម្លាយ​រូប​ថត Pre-Wedding ជា​ច្រើនសន្លឹកហាក់​ចង់បង្ហើប​ប្រាប់​អោយមហាជន​បាន​ដឹង​ថា នាង​កំពុង​តែ​ត្រៀម​ខ្លួន​ចូល​​រោង​​ការ​ហើយ​មើល​ទៅ ខណៈ​ស្រី​ស្អា​តរូប​នេះ​ នាពេល​កន្លង​មក​ល្បី​ថា ​មាន​ក្រុមកន្លង​ច្រើន​ណាស់​​តា​ម​សុំ​ធ្វើ​ជា​ម្ចាស់​បេះ​ដូង​​​នោះ។

ប្រិយមិត្តជ្រាបច្បាស់រួចមក​ហើយថា កញ្ញា ពេជ្រ សូលីកា ក៏​ទើបតែចាប់ផ្ដើមប្រឡូក ក្នុង​ទីផ្សារ​សិល្បៈ​សាជាថ្មី មិនបានប៉ុន្មានខែផងន​​ក៏​ស្រាប់​តែ​នាង​បាន​សាងភាពភ្ញាក់ផ្អើល ជាបន្តបន្ទាប់ខ្លាំង​តែម្ដងដល់​មហា​ជន​។

ក្រោយពីមានភាពល្បីល្បាញក្នុងបទចម្រៀងជាច្រើនបទ នៅផលិតកម្មរស្មីហង្សមាស កញ្ញា ពេជ្រ សូលីកា ក៏មានទីផ្សារក្នុងការថតសំអាងការដូចជាថតស្ប៉ត​នានាជាច្រើន​ទៀត​ផងដែរ ហើយ​ក្នុង​ពេល​ថ្មីៗនេះ គេបានចាប់អារម្មណ៍ឃើញថា ពិតជាស្រស់ស្អាតខ្លាំងណាស់កញ្ញា ពេជ្រ សូលីកា និង​លោក មូល សារ៉ាវ៉ាន់ ជា​ពិធីករ​ក្នុងស្ថាននីទូរទស្សន៍ PNN សម្រាប់​ការថតជាលក្ខណៈព្រីវីឌីងឱ្យ studio ថត​រូប​មួយនៅទីក្រុងភ្នំពេញ៕​