ពិសេសណាស់! ផ្លូវថ្មីមួយខ្សែរួមទាំងស្ពានដ៏វែង ពីកំពង់ឆ្នាំង ទៅ កំពង់ធំ ចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០នេះហើយ!

34


ភ្នំពេញ​៖ នៅពេល​ដ៏​ខ្លី​ខាងមុខនេះ រដ្ឋាភិបាល​កម្ពុ​ជាមាន​គម្រោង​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ ដែលមាន​ប្រវែង ៥៧​គីឡូម៉ែត្រ ពី​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅ​ស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ ។​ជាមួយនឹង​ការស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ ក៏មាន​ការសាងសង់​ស្ពាន​ដែល​ឆ្លងកាត់​ដៃទន្លេ​ចំនួន ៣​មាន​ប្រវែង​រហូតដល់​ទៅ​៣៩០០ ម៉ែត្រ ដែលជា​ស្ពាន​វែង​ជាងគេ នៅក្នុង​ប្រវត្តិសាស្ត្រ ប្រទេស​កម្ពុជា ។​

នៅក្នុង​ឱកាស​បើក​ពិធី បុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង​កាលពីពេល​ថ្មី​ថ្មី​កន្លងទៅ​​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាស​ជូនដំណឹង​ដល់​បងប្អូន​ជនរួមជាតិ​ទូទាំងប្រទេស ជាពិសេស បងប្អូន​ប្រជាពលរដ្ឋ​នៃ​ខេត្តកំពង់ឆ្នាំង​ទាំងអស់​ឱ្យបាន​ដឹង​អំពី​គម្រោង​សាងសង់​ផ្លូវ​ប្រវែង​ជាង ៥៧ គីឡូម៉ែត្រ ពី​ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង ឆ្ពោះទៅកាន់ ក្រុង ស្ទឹងសែន នៃ​ខេត្តកំពង់ធំ​។ ជាមួយគ្នានេះដែរ ក៏​នឹងមាន​សាងសង់​ស្ពាន​ឆ្លងកាត់​ដៃទន្លេ​ចំនួន​៣ រួមមាន ១,​ទន្លេ​ផ្សារ​ក្រោម ២)​ទន្លេ​ជល់​មុខ និង ៣)​ទន្លេ​កំពង់​ហាវ ពី​ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅ​ខេត្តកំពង់ធំ ដែលមាន​ប្រវែង​រហូតដល់​ទៅ ៣៩០០​ម៉ែត្រ ដែល​នឹង​ក្លាយជា​ស្ពាន​វែង​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ ទន្ទឹមនឹង​នេះដែរ រាជរដ្ឋាភិបាល​កម្ពុជា ក៏មាន​គម្រោង​សាងសង់​ស្ពាន ២ បន្ថែមទៀត នៅក្នុង​ខេត្តកំពង់ធំ ដើម្បី​សម្រួល​កុំ​ឱ្យមាន​ផលប៉ះពាល់​ទៅដល់​ចរាចរណ៍​ផ្លូវទឹក ក៏ដូចជា​ចរាចរណ៍​ត្រី​។ គម្រោង​នេះ​គឺ បាន​សិក្សា​រួចហើយ ហើយ​មិនមាន​ផលប៉ះពាល់​ណាមួយ​ដល់​ធនធានធម្មជាតិ បញ្ហា​បង្វែរ​ចរន្តទឹក និង ការ​បំលាស់​ទី​របស់​ត្រី​នោះទេ ។​

បើតាម​ការដកស្រង់​ប្រេ​សាសន៍​របស់លោក​​វ៉ា ស៊ឹម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន​បានឱ្យដឹង ព្រឹក​មិញ​នេះ​ថា ស្ពាន​ខាងលើ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​នៅលើ​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​របស់​សម្តេច​នោះ​នឹង​អាច​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ ២០១៩ ឬ​ដើមឆ្នាំ ២០២០ ខាងមុខនេះ ។​

នៅពេល​ដ៏​ខ្លី​ខាងមុខនេះ រដ្ឋាភិបាល​កម្ពុ​ជាមាន​គម្រោង​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ ដែលមាន​ប្រវែង ៥៧​គីឡូម៉ែត្រ ពី​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅ​ស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ ។​ជាមួយនឹង​ការស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ ក៏មាន​ការសាងសង់​ស្ពាន​ដែល​ឆ្លងកាត់​ដៃទន្លេ​ចំនួន ៣ មាន​ប្រវែង​រហូតដល់​ទៅ ៣ ៩០០ ម៉ែត្រ ដែលជា​ស្ពាន​វែង​ជាងគេ នៅក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ។​

នៅក្នុង​ឱកាស​បើក​ពិធី “​បុណ្យ​ទន្លេ​លើក​ទី ៥” នៅ​ខេត្តកំពង់ឆ្នាំង​កាលពីពេល​ថ្មី​ថ្មី​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាស​ជូនដំណឹង​ដល់​បងប្អូន​ជនរួមជាតិ​ទូទាំងប្រទេស ជាពិសេស បងប្អូន​ប្រជាពលរដ្ឋ​នៃ​ខេត្តកំពង់ឆ្នាំង​ទាំងអស់​ឱ្យបាន​ដឹង​អំពី​គម្រោង​សាងសង់​ផ្លូវ​ប្រវែង​ជាង ៥៧ គីឡូម៉ែត្រ ពី ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង ឆ្ពោះទៅកាន់ ក្រុង ស្ទឹងសែន នៃ​ខេត្តកំពង់ធំ​។ ជាមួយគ្នានេះដែរ ក៏​នឹងមាន​សាងសង់​ស្ពាន​ឆ្លងកាត់​ដៃទន្លេ​ចំនួន​៣ រួមមាន ១)​ទន្លេ​ផ្សារ​ក្រោម ២)​ទន្លេ​ជល់​មុខ និង ៣)​ទន្លេ​កំពង់​ហាវ ពី​ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅ​ខេត្តកំពង់ធំ ដែលមាន​ប្រវែង​រហូតដល់​ទៅ ៣ ៩០០​ម៉ែត្រ ដែល​នឹង​ក្លាយជា​ស្ពាន​វែង​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ ទន្ទឹមនឹង​នេះដែរ រាជរដ្ឋាភិបាល​កម្ពុជា ក៏មាន​គម្រោង​សាងសង់​ស្ពាន ២ បន្ថែមទៀត នៅក្នុង​ខេត្តកំពង់ធំ ដើម្បី​សម្រួល​កុំ​ឱ្យមាន​ផលប៉ះពាល់​ទៅដល់​ចរាចរណ៍​ផ្លូវទឹក ក៏ដូចជា​ចរាចរណ៍​ត្រី​។

គម្រោង​នេះ​គឺ បាន​សិក្សា​រួចហើយ ហើយ​មិនមាន​ផលប៉ះពាល់​ណាមួយ​ដល់​ធនធានធម្មជាតិ បញ្ហា​បង្វែរ​ចរន្តទឹក និង ការ​បំលាស់​ទី​របស់​ត្រី​នោះទេ ។​

បើតាម​ការដកស្រង់​ប្រេ​សាសន៍​របស់​ឯកឧត្តម វ៉ា ស៊ឹម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន​បានឱ្យដឹងថា ស្ពាន​ខាងលើ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​នៅលើ​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​របស់​សម្តេច​នោះ​នឹង​អាច​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ ២០១៩ ឬ​ដើមឆ្នាំ ២០២០ ខាងមុខនេះ ។​

សូមបញ្ជាក់ថា បច្ចុប្បន្ន​ស្ពាន​ដែល​វែង​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​ស្ពាន​អ្នក​លឿង​មាន​ប្រវែង ២,២១៥ ម៉ែត្រ ដែល​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជា​១៣០ លាន​ដុល្លារ​អាមេរិក​។ ហើយ​គម្រោង​ស្ពាន​ឆ្លង​ដៃទន្លេ​ចំនួន​៣ ដែល​ត​ភ្ជាប់​រវាង​ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ធំ​នេះ មាន​ប្រវែង​រហូតដល់​ទៅ ៣៩០០​ម៉ែត្រ តាម​គម្រោង​នឹង​ចំណាយ​ថវិកា​ក្នុងការ​សាងសង់​ចំនួន ២០០​លាន​ដុល្លារ ។ នេះ​បើ​យោងតាម ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន កាលពី​ថ្ងៃ ទី​០៩ ខែ​០៩ ឆ្នាំ​២០១៩​នេះ ៕​

ប្រភព CEN