តារាចម្រៀង​​ស្រី ​ឱក សុគន្ធកញ្ញា បង្ហើប​​ប្រាប់​ឈ្មោះ​ហៅក្រៅ​កូន​ប្រុស​ដំបូងខ្លួន​ឲ្យ​​មហា​ជន​ដឹង​​

66


ភ្នំពេញៈ ខណៈ​ក្តាប់​បាន​នូវ​​ឱកាសក្លាយ​​ជា​តំណាងក្រុមហ៊ុនម្សៅទឹកដោះគោម៉ាក Nutrimum ប្រចាំ​នៅ​ប្រទេស​​​កម្ពុជា នោះ​ តារាចម្រៀងស្រី​កំពូលនៅ​ទ្រនំ​ហង្សមាស ក៏​បាន​បង្ហើប​ប្រាប់​ឈ្មោះ​កូន​ប្រុស​ដំបូង​​​​នៃ​​ចំណង​ស្នេហ៍រវាង​​ខ្លួន និង​ស្វាមី​លោក អ៊ឹង សុខលី ដែលជា​ប្អូន​បង្កើត​ថៅកែ​ផលិត​កម្ម​ហង្ស​មាស​​​ នាពេលថ្មីៗនេះ ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា «ឆលី» តែ​មិន​ទាន់ប្រាប់ឈ្មោះ​ពិត នៅ​ឡើយ​ដោយ​​​​​​សារ​មិន​ទាន់ប្រាកដ​យល់​ស្រប​ពី​ចាស់ទុំ​នៅ​​​ឡើយ​។​


កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានប្រកាសឈ្មោះកូនប្រុសរបស់ខ្លួន ជាសាធារណៈ ដោយ​សម្រេច​ចិត្តដាក់ឈ្មោះហៅក្រៅរួចហើយ តែសម្រាប់ឈ្មោះពិតនៅមិនទាន់ឯកភាព ជាផ្លូវការនោះទេ ទើប​អ្នកនាងមិនទាន់បង្ហើប។ អ្នកនាង ឱក សុគន្ធកញ្ញា និយាយថា ខ្លួននឹងហៅកូនប្រុសក្រោយ ពេល​កើតមក​នោះ​ថា «ឆលី» តែនាងមិនបានបង្ហើបប្រាប់ពីមូលហេតុថា អ្វីដែលធ្វើឲ្យអ្នកនាង និងស្វាមី ឯក​ភាព​គ្នាដាក់​ឈ្មោះ​កូនថា «ឆលី» ដែលមានពាក្យ «លី» ដូចជា​ឈ្មោះលោក អ៊ឹង សុខលី ជា​ស្វាមី​នោះ​ទេ ក្រៅតែពីប្រាប់ថាចង់បាន​ឈ្មោះបែបនេះ។

ការប្រកាសឲ្យដឹងនៅពេលនេះ គឺក្នុងឱកាសដែលតារាចម្រៀងល្បីល្បាញអ្នកនាង ឱក សុគន្ធកញ្ញា បានចុះ កុងត្រាផ្លូវការ ធ្វើជាអ្នកផ្សព្វផ្សាយផលិតផលម្សៅទឹកដោះគោ Nutrimum កាលពីល្ងាចថ្ងៃទី ៩ ខែ​កញ្ញា ឆ្នាំ២០១៩ ដែលត្រូវគេស្គាល់ថា ជាផលិតផលទឹកដោះគោរបស់ប្រទេសសិង្ហបុរី។ នៅ​ក្នុង​ពិធី​នោះ អ្នកនាងក៏បានប្រកាស ឈ្មោះកូនប្រុស ក្នុងផ្ទៃជាសាធារណ:ឲ្យដឹង បើទោះជាកូនប្រុស ទើប​តែមាន​វ័យ ៦ខែ នៅក្នុងផ្ទៃនៅឡើយ​។
តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏​បញ្ជាក់ប្រាប់ពីមូលហេតុ សម្រេចចិត្តធ្វើជាអ្នកផ្សព្វផ្សាយ ឲ្យ​ផលិត​ផល​ម្សៅទឹកដោះគោ NutriMum ថា ដោយសារទឹកដោះគោនេះ បាន​ជួយ​ឲ្យ​អ្នក​នាង​មាន​សុខ​ភាព ​តាំង​ពីប្រើក្នុងពេល ពពោះមកដល់ពេលនេះ ហើយធ្វើឲ្យអ្នកនាងរឹងមាំ ដោយមិនសូវចាញ់ ដែល​​មិន​​នាំ​​ប៉ះ​ពាល់ដល់ការងារ។ អ្នកនាងក៏បានប្រាប់ថា ហេតុផលទៅដល់រោងចក្រផលិត ដោយផ្ទាល់​នៅ​​ក្នុង​​​​ប្រទេសសិង្ហបុរី មើលឃើញយ៉ាង ច្បាស់ពីស្តង់ដា និង​ដោយសារ​​​រស​ជាតិ​ របស់​ទឹក​ដោះ​គោ​នេះ គឺ​​ចង់ឲ្យអ្នកនាងទទួលទាន៕​