តារា​ចម្រៀងមនោសញ្ចេតនា ដួង វីរៈសិទ្ធ រំភើបចិត្ត​ពេល​ជួប​ភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត

73


ភ្នំពេញៈ នាពេល​ថ្មីៗ​នេះ តារាចម្រៀង លោកដួង វីរៈសិទ្ធ ដែល​ជាតារា​ចម្រៀង​ដែល​មាន​សម្លេង​ស្រទន់ ដោយគ្រប់បទចម្រៀង ដែលលោកច្រៀងតែងតែ​បាន​បំពេរអារម្មណ៍ប្រិយមិត្តឲ្យស្តាប់ និង​បណ្តែត​​​អារម្មណ៍​​ទៅតាមសំនៀងរបស់លោក។ គេតែងសង្កេតឃើញលោក ដួង វីរៈសិទ្ធ គឺ​តែង​ច្រៀង Cover បទមរតកដើម ជាពិសេសគឺបទរបស់លោកតា ស៊ីន ស៊ីសាមុត ស្រាប់​តែ​លោក​បាន​ធ្វើ​​ឲ្យ​ប្រិយមិត្តជាច្រើនភ្ញាក់ផ្អើល ដោយលោកបានចូលជួបលោកយាយមួយរូប ដែល​ត្រូវ​ជា​ឧត្តម​ភរិយារបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ព្រមជាមួយថវិការមួយចំនួន។


លោកបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា៖ «ខ្ញុំពិតជា​មានក្តីរំភើបរីករាយ​ខ្លាំង​ណាស់​​ដែលបានជួបលោកយាយដែលជាឧត្ដមភរិយារបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដូច​ក្តីបំណង។ ទោះ​ភ្នំពេញ​ដីឆ្ងាយ​ពីខេត្តស្ទឹងត្រែង​តែទឹកចិត្ត​និងការដឹងគុណ​របស់ចៅ​គឺនៅ​ជិត​បង្កើយ។ ខ្ញុំបានពាំនាំយកកាដូបន្តិចបន្តួចទៅតាមលទ្ធភាព ចំនួនទឹកប្រាក់២,០០០,០០០រៀល ដែល​ជាសណ្ដានចិត្តរបស់ចៅ ដោយក្ដីស្រលាញ់ និងគោរពចំពោះលោកយាយ និងក្រុមគ្រួសារ និង​ជាការដឹងគុណសម្រាប់រាល់បទចម្រៀងដែលចៅបានច្រៀង»។
លោក​បន្ត​ទៀត​ថា៖«​ហើយចៅនិង​ព្យាយាមជួយ​លោកយាយ​បន្ថែម​ទៀតទៅ​ថ្ងៃ​មុខ​ទៅ​តាម​លទ្ធ​ភាព​​ដែលចៅមាន។ ហើយ​ចៅនឹង​ប្រឹងប្រែង​និពន្ធ​នឹង​ថែរក្សា​​ចម្រៀង​បែបខ្មែរ​យើង​អោយ​បាន​ល្អ​នឹង​ដើម្បីបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀតសូមអរគុណ!»។ នេះពិតជា​ក្តី​ស្រលាញ់​ដ៏​ធំ​​ធេង ពីលោក ដួង វីរៈសិទ្ធ ចំពោះអធិរាជសំឡេងមាសលោកតា ស៊ីន ស៊ីសាមុត ដែល​គួរ​ឲ្យ​យក​គំរូ​តាម»៕​
​