អបអរសាទរ​! នី រតនា និង​ភរិយា ទទួល​​ដំណឹង​ល្អ​មាន​បុត្រ​ដំបូងសម្រាប់​​ចំណងស្នេហ៍​

25


ភ្នំពេញៈ ​ កាលពីថ្មីៗ មាន​​ប្រិយមិត្តគាំទ្រ មិន​តិច​ ចូល​រួម​រីក​រាយ ត្រេកអរ​ទៅ​នឹង​ដំណឹង​ល្អ​របស់​តារាចម្រៀងដ៌ល្បីគឺលោក នីរតនា ដែលទើបតែរៀបការជិត​១​ ឆ្នាំ​មក​ហើយ​នោះ ឥឡូវ​ភរិយា​ដ៏​ស្រស់ស្អាត​របស់​លោក បាន​ពពោះ​បុត្រ​ដំបូង​សម្រាប់​ចំណង​អាពាហ៍ពិពាហ៍​ពួកគេ​ហើយ​។​

យ៉ាងណាមិញគូស្នេហ៌ទំាង២នេះកាន់តែមានសុភមង្គល និងក្តីសុខកាន់តែខ្លាំងឡើង ជាមួយនឹងភរិយាដ៏ពូកែ និង​មាន​រូប​សម្រស់​ស្រស់ស្អាត ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ស្របពេលនឹងជីវិតគ្រូសារ ក៏ពោរពេញ ដោយ​ក្តីសុខ​នោះ​ បច្ចុប្បន្ននេះការងាររបស់លោកក៏ចាប់ផ្តើមមានការរីកចម្រើនកាន់តែខ្លាំងឡើង មាន​ភាព​មមាញឹក​រក​ពេល​សម្រាក​មិន​ចង់​បាន។

មុននេះបន្តិច លោក នី រតនា បានទម្លាយដំណឹងរំភើបចិត្តដែលលោក ទទួលបានសមាជិកថ្មី ដែលភរិយាលោក កំពុង​តែ​ពពោះ ដោយភ្ញាចប់ជាមួយ​សារ​ថា៖​«ទីបំផុតពេលនេះ​ក៏មក​ដល់….​ពួកយើង​ត្រៀមខ្លួន​រួចជា​ស្រេច​សម្រាប់ទ​ទួល​សមាជិក​ថ្មីមក​កាន់គ្រួសារដ៏តូចមួយរបស់យើង!!! Tessa Tessa We are waiting for you baby!។​
​ទន្ទឹមនឹងថ្ងៃដ៏ពិសេសនេះដែរ បណ្តាអ្នកគាំទ្រជាច្រើន​ពិតជារីករាយ និងបានចូលរួមអបអរ​ដល់លោក ​ និង​ភរិយា ដែល​ទទួល​បាននូវលទ្ធផលកាដូ​ពិសេសនេះ​ផង​ដែរ​ សម្រាប់​ពង្រឹង​ចំណង​ស្នេហ៍​ប្តី​ប្រពន្ធ​៕