រថភ្លើងថ្មីរបស់ជប៉ុន បើកបានល្បឿន១២០គីឡូម៉ែតក្នុងមួយម៉ោង កន្លែងអង្គុយធំទូលាយជាងមុន

69


យើងបានដឹងថាហើយថា ប្រទេសជប៉ុននិងបច្ចេកវិទ្យាគឺជា រឿងពីរដែលមិនអាចខ្វះគ្នាឡើយ ក្នុងជាពិសេសសកម្មភាព អភិវឌ្ឍន៍ បច្ចេកវិទ្យារថភ្លើងរបស់ខ្លួន។ ទោះបីជាស្ថិត នៅក្នុងប្រទេសលំដាប់ទី១ នៃបច្ចេកវិទ្យាបែបនេះទៅហើយ​ប៉ុន្តែគេជឿជាក់ថា ជប៉ុនហាក់ដូចជា បង្កើនសមត្ថភាពរបស់ខ្លួន ដោយឥតឈប់ឈរឡើយ។

ចុងក្រោយនេះម៉ូដែលរថភ្លើងថ្មីដែល មានឈ្មោះថា the Seibu 001ឬត្រូវបានគេហៅថា Laview ដែលត្រូវបានរចនាឡើង ដោយស្ថាបត្យករជនជាតិជប៉ុនលោក Kazuyo Sejimaម្ចាស់ពានរង្វាន់ Pritzker Prize។ Seibu បានចាប់ផ្តើមដំណើរការ របស់ខ្លួនដំបូងតាំង តែពីខែមិនាជាមួយនឹងរូបរាង ខាងក្រៅពណ៍ប្រាក់អនុញ្ញាតិ ឲ្យភ្ញៀវទស្សនាទេសភាពព្រៃភ្នំនិងធម្មជាតិដោយទំរង់ panoramic។

វាគឺជាម៉ូដេលជំនាន់ទីដំបូងបង្អស់របស់ ស្ថាបត្យករលោក Sejima។ ជាមួយនឹងកៅអីអង្គុយធំទូលាយ សរុបចំនួន៤២២កន្លែងបែងចែក ទៅក្នុងទូរថភ្លើងចំនួន៨ត្រូវបាន រចនាយ៉ាងម៉ត់ចត់ផ្តោតសំខាន់ទៅ លើផាសុខភាព ក្នុងពេលធ្វើដំណើរ ទោះបីជាវារថដល់ល្បឿន ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោងក្តីប៉ុន្តែ អ្នកធ្វើដំណើរហាក់ មានអារម្មណ៍ដូចជាការអង្គុយ លេងយ៉ាងស្ងប់ស្ងាត់ ក្នុងបន្ទប់ ទទួលភ្ញៀវយ៉ាងដូច្នេះដែរ៕

ប្រភព ៖ lookingtoday