ព្រះរាជបន្ទូលទាំង១០ឃ្លារបស់ ព្រះបាទជ័យវរ្ម័នទី៧ ដែលកូនខ្មែរគួរចងចាំ

75


(ភ្នំពេញ)៖ ព្រះកម្រងតេងអញ្ញ «ជយវ៌ធន» ដែលក្រោយមកបានក្លាយជាព្រះរាជាធិរាជនៃមហាអាណាចក្រកម្វុជទេស ដោយមានព្រះបរមនាមថា ព្រះបាទជយវម៌្មទី៧ ឬ ព្រះបាទជ័យវរ្ម័នទី៧ បានត្រួតត្រាលើអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ កាលពីកំលុងជិត១,០០០ឆ្នាំមុន ព្រះអង្គបានបន្យល់ទុកនូវព្រះរាជបន្ទូលដ៏អស្ចារ្យជាច្រើនឃ្លាច្រើនបទ សម្រាប់អប់រំណែនាំកូនចៅខ្មែរនៅជំនាន់ក្រោយ។

ព្រះរាជបន្ទូលរបស់ព្រះអង្គចំនួន ១០ឃ្លា នោះមានដូចតទៅ៖

១៖ «សុខទុក្ខរបស់រាស្ត្រ គឺជាសុខទុក្ខរបស់ព្រះមហាក្សត្រ»។

២៖ «ការពារជាតិមាតុភូមិ ពេលសត្រូវឈ្លានពាន»។

៣៖ «និយមសន្តិភាព កុំបង្កសង្គ្រាមក្នុងនគរ»។

៤៖ «ដើម្បីឈ្នះសត្រូវដែលខ្លាំងជាងខ្លួន ត្រូវប្រើវិធីវាយឆ្មក់ ឬទុកឱ្យសត្រូវប្រយុទ្ធជាមួយសត្រូវឯទៀត ទើបវាយយកអ្វីៗដែលយើងចង់បានតាមក្រោយ»។

៥៖ «ដណ្ដើមអំណាចជារឿងមួយ រំដោះជាតិជារឿងមួយ កសាងជាតិជារឿងមួយទៀត»។

៦៖ «យកចិត្តរាស្ត្រជាធំ មុនយកអំណាច»។

៧៖ «គោរពច្បាប់ជារឿងដំបូង ដែលមេដឹកនាំត្រូវអនុវត្តន៍»។

៨៖ «ដឹងខ្លួនល្ងង់ គង់បានជាប្រាជ្ញ»។

៩៖ «បើអ្នកដឹកនាំប្រកបដោយធម៌ រាស្ត្រប្រកបដោយសុខ តែបើអ្នកដឹកនាំមិនប្រកបដោយធម៌ទេ នោះរាស្ត្រនឹងប្រកបដោយទុក្ខ»។

១០៖ «ត្រូវមានជំហរដូចទឹកក្នុងអម្រែក ត្រូវមានភ្នែកមុតដូចជាសត្វខ្លែង»។

ប្រភព Freshnews