ឯកឧត្តម គួច ចំរើន ដាក់មងទប់កុំឲ្យសំរាមហូរចូលសមុទ្រ រួចប្រកាសសុំយោបល់ បងប្អូនដែលអាចគិតរកវិធីសាស្រ្តណាល្អជាងនេះ…(មានវីដេអូ)

107


ខេត្តព្រះសីហនុ៖ ក្រោយពីភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ នៅក្រុងព្រះសីហនុមាននូវជំនន់ទឹកភ្លៀងជាថ្មីម្តងទៀត បណ្តាលឲ្យជន់លិចនូវដំបន់មួយចំនួន ខូចខាតទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ និង ហេដ្ឋារចនាសម័ន្ធយ៉ាងច្រើន។ ដោយឡែកលោកអភិបាលខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធ បានចុះទៅជួយជំលាស់ប្រជាពលរដ្ឋដែលជាប់ក្នុងផ្ទះ ទៅកាន់ទីទួលសុវត្ថិភាព ក៏ដូចជាប្រប្រាស់នូវគ្រឿងចក្រកាយ នូវប្រព័ន្ធបង្ហូរទឹក ដើម្បីរំដោះទឹកឲ្យបានកាន់តែលឿន កាន់តែអាចធ្វើបាន។ ដោយឡែកកាលពីព្រឹកមិញនេះ នៅលើផេកផ្ទាល់របស់ឯកឧត្តម គួចចំរើនបានសរសេររាប់រៀបពី សំរាមដែលបានហូរចាក់ទៅកាន់សមុទ្រដែល នៅពេលនេះវីធីសាស្រ្តតែមួយគត់គឺប្រើប្រាស់នូវមង ដើម្បីទប់ជាបណ្តោះអាសន្នសិន។ ឯកឧត្តមក៏បានសុំយោបល់ជាសាធារណៈដល់បងប្អូនអ្នកលេងហ្វេសប៊ុកទាំងអស់ ដែលអាចរកវិធីណាដែលល្អជាងនេះ ហើយធូរថ្លៃ។

 

 

ដាក់មង​ ចាប់សំរាម​ មេីលទៅមិនសមទេ​ តែម្សិលមិញក្រោយពេលស្ដារកន្លែងស្ទះរួចហេីយ​ មានសំរាមហូត្រង់ទៅសមុទ្ទ​ ដូច្នេះមានតែដាក់មងសិន​ ។ បេីមានបច្ចេកទេស​ ឬ​ ឧប្បករណ៍​ ទំនេីបជាងនេះ​ថោក ជួយណែនាំផង​ ។

Posted by គួចចំរើន/KuochChamroeun on Sunday, September 15, 2019