ប្រពៃណាស់! ប្រាសាទ​កណ្ដាល​ស្រះស្រង់ នឹង​ទទួលបាន​ការជួសជុល ឆាប់ៗ​ខាងមុខនេះ​

48


​សៀមរាប ​៖ ស្រះស្រង់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​រមណីយដ្ឋាន​អង្គរ និង​មាន​សំណង់​ប្រាសាទ​នៅ​កណ្ដាល ជា​តំណាងឱ្យ​ភ្នំ​ព្រះ​សុមេរុ​។ បច្ចុប្បន្ន​ប្រាសាទ​នេះ​បាន​រង​ការ​បាក់បែក​ដោយសារ​ក​ត្តា​ធម្មជាតិ​។ ដើម្បី​លើក​តម្លៃ​ប្រវត្តិ​សា​ស្រ និង​ទេសភាព​វប្បធម៌ នៃ​ស្រះស្រង់​ឡើងវិញ អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះស្រង់ នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​តាមរយៈ​ស្មារតី​រួមចំណែក​នាពេលនេះ គេ​សង្កេតឃើញថា​វិស័យ​ឯកជន បាននិងកំពុង​តែ​ចូលរួម​យ៉ាងសកម្ម លើ​ផ្នែក​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។

​គួរ​បញ្ជាក់ថា ប្រាសាទ​កណ្ដាល​ស្រះស្រង់​ដែល​ស្ថិត​នៅមុខ​ខាងកើត​ប្រាសាទបន្ទាយក្ដី កសាងឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នា​ស​.​វ​ទី​១២៕    

ប្រភព CEN