លោកគ្រូសន្យាថាបើសិស្សរបស់គាត់​ ប្រឡងបាននិទ្ទេសA គាត់រាំពីក្លោងទ្វារដល់ដងទង់ជាតិ (មានវីដេអូ)

116


កាលពីពេលថ្មីៗនេះ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ វិទ្យាល័យព្រះអង្គឌួង ថ្នាក់ទី 12J បានឲ្យដឹងថា​៖​

«តាមដែលបានសន្យា លោកគ្រូសន្យាថាប្រសិនបើសិស្សរបស់គាត់​ ប្រឡងបាននិទ្ទេសAបីនាក់ នោះគាត់នឹងរាំពីក្លោងទ្វារមកដល់ដងទង់ជាតិ ប៉ុន្តែក្រោយពីប្រកាសលទ្ធផលរួច សិស្សរបស់គាត់មិនមែនទទួលបាននិទ្ទេសបីនាក់នោះទេ គឺ៣គុណនឹង២តែម្តង សរុបមកគឺទទួលបាននិទ្ទេសA​ ចំនួន៦នាក់។

ក្នុងចំណោម៦នាក់នេះដែរ​ គឺមានប្រធានទាំងបីតែម្តង​ រួមទាំងមាន​ COUPLE​ មួយគូរទៀតផង។​ ចំណែក៧នាក់ដែលបាននិទ្ទេសB​ ក្នុងនោះមានសិស្សបីរូបដែលមានឈ្មោះដូចគ្នាគឺ រក្សា ទាំងបីដែលរហស្សនាមនេះគឺមិត្តរួមថ្នាក់ដាក់ឲ្យ។ ក្នុងចំណោមសិស្សថ្នាក់ទី១២J​ គឺទទួលបានជោគជ័យគ្រប់គ្នាក្នុងការប្រឡង។​ ជាចុងក្រោយ សូមអរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ដែល បានខិតខំបង្រៀនពួកខ្ញ៉ំ។​ សូមជូនពរលោកគ្រូ អ្នកគ្រូ ឲ្យមានសុខ ភាពល្អជានិច្ច។»៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖


អត្ថបទដោយ៖ newslife

ប្រភព៖ ហ្វេសប៊ុក