មិន​ធម្មតាទេ!​​ ​សួស​ ​វី​សា​ និង ថម​មី លេងស្ទីល​ថត​ Pre​ ​Wedding ​ឡើង​កប់​នៅ​ប្រទេស​ថៃ​

31


ភ្នំពេញៈ នៅសល់​ប្រមាណ​​ខែ​ទៀត​ប៉ុណ្ណោះកញ្ញា​​ ​សួស​ ​វី​សា​ ​នឹង​ចូល​រោង​ជ័យ​តាម​ប្រពៃណី​ខ្មែរ​ជា​មួយ​​គូ​ស្នេហ៍​លោក​ ថមមី​ ​ដែល​ពេល​​នេះ​​ពួកគេ​ បាន​ត្រៀម​រៀបចំ​រួចរាល់​អស់ហើយ​សម្រាប់​គម្រោង​​​រៀបការ​នៅ​ខែវិច្ឆិកា​ខាងមុខ​នេះ​។​
ថ្មីៗ​នេះ​អ្នក​ទាំង​២​បាន​ទៅ​​រូបថត​ ​Pre​ ​Wedding យ៉ាងស៊ីអារម្មណ៍​ជាមួយ​ទេស​ភាព​ដ៏​ស្រស់​ស្អាត​ក្នុង​ឈុត​​​កូន​កំលោះ​ក្រមុំ​បែប​បុរាណ​ ​ នៅ​លើ​ទឹក​កោះ​ក្រា​ប៊ី​ ​ប្រទេស​​ថៃ​ ​ដែល​មើលទៅ​ពិតជា​ផ្អែម​ល្ហែម​ខ្លាំង​​​ណាស់​​​។​​ ​

បើ​តាម​មិត្តភក្តិ​របស់​ ​សួស​ ​វី​សា​ ​បានឱ្យ​ដឹង​ថា​ ពិធី​រៀបការ​របស់​គូស្នេហ៍​អ្នក​សិល្បៈ​មួយគូ​នេះ ​គ្រោង​នឹង​​រៀបចំ​អធិកអធម​ផង​ដែរ​ ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ ដោយ​មិន​ទាន់​បាន​ដឹង​ថ្ងៃ​ពិត​ប្រាកដ​។​ អ្វី​ដែល​ចាប់​​អារម្មណ៍​ កាន់តែ​កៀក​ដល់​ថ្ងៃ​រៀបការ​ ​សួស​ ​វី​សា​ ​បាន​បង្ហាញ​រូបភាព​ ​Pre​ ​Wedding​ ​ជាច្រើន​ដែល​​មាន​​ទាំង​បុរាណ​ និងសម័យ​ ​ហើយថ្មី​ៗ​នេះ​ តារាចម្រៀង​រូប​នេះ ​បាន​បង្ហាញ​រូបភាព​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​​ទៅ​ផ្តិត​ទេសភាព​ដ៏​ស្រស់​ស្អាត​នៅ​ខេត្ត​ក្រា​ប៊ី​ ​ប្រទេស​ថៃ​ ​ដោយ​រូបភាព​ទាំងនេះ​មើលទៅ​ពិត​ជា​​ផ្អែមល្ហែម​ និ​ងរ៉ូ​មែន​ទិ​ក​​​កប់​តែ​ម្តង​ សឹង​តែ​មិន​ធ្លាប់​ឃើញ​សម្រាប់​ក្រុម​តារា​របស់​ខ្មែរ​កន្លង​មក​​​។​

គ្រាន់តែ​ភ្ជាប់ពាក្យ​ភ្លាម​ ​សួស​ ​វី​សា​ ​និង​គូ​ដណ្តឹង​ ​បាន​​បណ្តើរ​គ្នា​ចុះឡើង​ប្រទេសជិតខាង ​ជាបន្តបន្ទាប់​ ​​តែ​​​ក្រៅ​ពីការទៅដើរកម្សាន្ត ​ការ​ឡើងចុះ​ទៅ​ប្រទេសក្រៅរបស់អ្នកទាំងពីរ​ គឺដើម្បី​ទៅ​មើល​ផលិតផល​ដែល​​​ត្រូវ​នាំមក​លក់នៅស្រុកខ្មែរ​ ព្រោះ​ឆាប់​ៗ​នេះ​​ អ្នក​ទាំងពីរ​ក៏​នឹង​បើក​ជំនួញ​បន្ថែម​ ក្រៅពី​​​អាជីព​សិល្បៈ​​​ផង​ដែរ​៕​