អស្ចារ្យណាស់ ! ស្រ្តីខ្មែរ ដំបូងដែលត្រូវបានគេអញ្ចើញទៅចូលរួម ក្នុងកម្មវិធី The Best FIFA Football Awards 2019 ហើយបានថតរូបភាពជាមួយកំពូលតារាបាល់ទាត់ជាច្រើនអ្នកទៀត

51


អ្នកស្រី ពុធ ធីតា ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជំនួសមុខអោយឯកឧត្តមប្រធានសហព័ន្ធ បានអញ្ជេីញចូលរួមកម្មវិធី The Best FIFA Football Awards 2019 ដែលរៀបចំដោយសហព័ន្ធបាល់ទាត់ពិភពលោក (FIFA ) នៅទីក្រុង មីឡាន ប្រទេសអុីតាលី នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ២០១៩។

ក្នុងឱកាសនេះដែរ លោកស្រីបានប្រេីប្រាស់សម្លៀកបំពាក់និងកាបូបដៃដែលជារចនាបទខ្មែរយេីង ដេីម្បីជាការលេីកស្ទួយវប្បធម៌ជាតិខ្មែរលេីឆាកអន្តរជាតិ ក្នុងកម្មវិធីនេះផងដែរ។ (សូមទស្សនាវិដេអូខាងក្រោម)

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា