លោក យូ ឌីស្កូ វិល​​ចូល​សិល្បៈ​សា​ថ្មី ក្រោយពី​សុខភាពបាន​​ប្រសើរ​ឡើង

41


ភ្នំពេញៈ​ មហាជនប្រាកដជា​បានជ្រាបច្បាស់រួចមកហើយ ថាកាលពីជាងមួយឆ្នាំមុន ​តារា​ចម្រៀង និង​ជាតារាសម្ដែង លោក យូ ឌីស្កូ បានដេក សម្រាកព្យាបាលអស់រយៈពេលជាច្រើនខែ នៅ​ប្រទេស​​កម្ពុជា ប៉ុន្តែមិនជាសះស្បើយ ក្រោយមកក៏សម្រេចចិត្ត បញ្ចូនព្យាបាលបន្ត នៅប្រទេសឥណ្ឌា ដើម្បី​ធ្វើ​ការ​ព្យាបាល វះកាត់ប្ដូរក្រលៀនថ្មី រហូតទទួលបានជោគជ័យ ក្រោម​ការ​ជួយ​ឧត្ថម​ពី​សប្បុរសជននានា ជាពិសេស គឺការជួយឧបត្ថម្ភថ្លៃព្យាបាលពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវគតិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។ ទន្ទឹម​នឹង​សុខ​ភាព​ប្រសើរឡើងហើយនោះ ពេលនេះ​លោកបានបោះជំហាន ចូលសិល្បៈជាថ្មីហើយ ជា​​មួយ​នឹង​ទឹក​មុខ​ស្រស់​ស្រាយ មាន​សាច់​ឈាម​ជាង​មុនច្រើន ធ្វើឲ្យមហាជនរីករាយ ជំនួស ពេល​ឃើញ​លោក យូ ឌីស្កូ ប្រឡប់​មក​ប្រសើរ​ដូច​ដើម​វិញ។

បើ​តាម​ការកត់សម្គាល់​ក្នុងឱកាសជិតរដូវភ្ជុំបិណ្ឌ ​ដែលជាពិធីបុណ្យសាសនារបស់កម្ពុជានេះ មហា​ជន​សង្កេត ឃើញថា តារាចម្រៀងប្រុស លោក យូ ឌីស្កូ បង្ហាញទឹកមុខស្រស់ស្រាយ ជាមួយ​នឹង​រូបរាង​មាន​​​សាច់ឈាមជា មុនច្រើន ក្នុងរូបភាពប៉ុន្មានសន្លឹក ពេលទៅវត្តជុំគ្នាជាមួយសាច់ញាត់បងប្អូន។ ងាក​​​មកការងារសិល្បៈវិញ មហាជនក៏សង្កេតឃើញថា លោកបាន​លេចមុខ​ នៅក្នុង​កម្ម​វិធី​ទូរ​ទស្សន៍​បណ្តើរៗ​ ព្រមទាំងមានវត្តមានចូលរួម កម្មវិធីសិល្បៈតូចធំជាញឹកញាប់ផងដែរ។

តារាចម្រៀង និងជាតារាសម្តែងប្រុស លោក យូ ឌីស្កូ ត្រូវបានគេចាត់ទុកជាសិល្បករមួយរូប ដែល មាន​​សំណាង ព្រោះទទួលបានការជួយពីសំណាក់សប្បុរជន ជាពិសេសគឺ សម្តេចតេជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ មានចិត្តសន្តោសប្រពៃណី ផ្តល់​ថវិកា​ចេញ​ថ្លៃ​ព្យាល​បាល​​​ឱ្យលោក ទាំងស្រុង មិនថាអស់ថ្លៃប៉ុន្មាន ដែលសកម្មភាពមនុស្សធម៌នេះ ប្រៀប​បាន​នឹង​ការ​ជួយ​ស្រោចស្រង់ជីវិត របស់លោក យូ ឌីស្កូ ឲ្យរស់រានជាថ្មី៕
​