កូន​ប្រុស​ ខាត់ សុឃីម ចេះ​​ឧបករណ៍​តន្រ្តី​បុរាណ​ខ្មែរ ​ប្រគំ​ជា​បទ Despacito ពីរោះ​ប្លែកគូរឲ្យសរសើរ

84


ភ្នំពេញៈ ដោយសារមាន​ឈាមជ័រម្តាយ​ជាអ្នកសិល្បៈបុរាណ និង​សម័យ​ ទោះប​ជា​ហេតុ​នាំ​ឲ្យ​កូន​ប្រុស​វ័យ​ ១៤ ឆ្នាំ របស់​អ្នកនាង ខាត់ សុឃីម ត្រូវបាន​មហាជន​សង្កេត​ឃើញថា​មានទេពកោសល្យ​ល្អ ផ្នែក​តន្រ្តី​បុរាណ​ខ្មែរ រហូត​អាចចេះ​យកឧបករណ៍បុរាណខ្មែរ ច្នៃ​ប្រគំ​ចេញបទ បរទេស ស្តាប់​ហើយ​ប្លែក​អារម្មណ៍ មិនធ្លាប់មានពីមុនមក។

នេះបានចំ​ទៅ​នឹង​ពាក្យ​ចាស់​ថា​«ស្លឹកឈើជ្រុះ​មិន​ឆ្ងាយ​ពីគល់»មែន ខណៈ​កូនខ្មែរជា​កុមារា​មួយរូប កំពុង​​ទ​ទួលបានការចាប់អារម្មណ៍​ពេញបណ្តាញសង្គម ដោយសារបានយកឧបករណ៍ បុរាណ ​ដែល​ប្រជា​ជនខ្មែរស្គាល់ថា «ឃឹម» ទៅលេងជាបទបរទេសមាន​ឈ្មោះថា​ «Despacito» បាន​យ៉ាង​ពី​រោះ​ប្លែក ​ហើយកុមារារូប​នេះ ត្រូវបានគេដឹងជាកូនប្រុសរបស់តារាចម្រៀងពហុជំនាញ អ្នកនាង ខាត់ សុឃីម។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងដំណឹងនេះ អ្នកនាង ខាត់ សុឃីម​ ធ្លាប់បាននិយាយថា កូនប្រុសរបស់នាង ហាក់​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ឧបករណ៍បុរាណខ្មែរ ដល់ថ្នាក់ ហាត់រៀន​ដោយខ្លួនឯង​ ពេល​ទំនេរ​ពី​ការ​សិក្សារបស់​គេ។
ជា​ការ​កត់សម្គាល់​មួយរយៈចុងក្រោយនេះ អ្នកនាង ខាត់ សុឃីម ផ្ទាល់​បាន​ប្រកាស​បង្ហាត់​បង្រៀន​ដល់យុវ​ជន​ខ្មែរ មានបំណងចង់សិក្សាផ្នែកសិល្បៈបុរាណ ដោយឥតគិតថ្លៃ ដើម្បី​ចូលរួមថែរក្សា លើក​ស្ទួយ ​វប្ប​ធម៌ខ្មែរ និងឲ្យកូនខ្មែរជំនាន់ក្រោយ បាន​ដឹង​ពី​ផ្នែក​ឧប​ករណ៍​តន្រ្តីបុរាណ កុំឲ្យមរតក​វប្ប​ធម៌​ខ្មែរ បាត់​បង់​ត្រឹមសម័យកាលនេះ ពោលគឺបន្តថែរក្សាទៅ មុខតទៀត៕​