ទឹកចិត្តភរិយា! ទោះប្តីវិកលចរិកបែកគ្នាយូរហើយ តែគាត់នៅតែស្រលាញ់ស្មោះនឹងស្វាមី

89


វាពិតជាងាយស្រួលណាស់ក្នុងការសង្កេតដឹងពីអារម្មណ៍មនុស្សស្រី នៅពេលដែលពួកគាត់ស្រលាញ់នរណាម្នាក់ ហើយប្រសិនបើអ្នកជាមនុស្សដែលពួកគាត់ស្រលាញ់នោះ គាត់នឹងចង់នៅក្បែរខ្លួនអ្នក ទោះបីអ្នកក្លាយជាអ្វីក៏ដោយ គាត់នឹងនៅក្បែរអ្នកគ្រប់ពេលវេលា។

ពាក្យថា”ប្រពន្ធ” គឺខុសពីពាក្យថា “ស្រី” -ពាក្យថាប្រពន្ឋ៖ ប្រពន្ឋគឺការពេញច្បាប់ ជាអ្នកមករួមជីវិត រួមសុខ រួមទុក្ខ រួមលើកទឹកចិត្ត រួមអភិវឌ្ឍន៏សេដ្ឋកិច្ចក្នុង គ្រួសារ ខិតខំពង្រឹងគ្រប់យ៉ាងដែលប្រពន្ឋអាចធ្វើ ទៅបាន នេះហើយហៅថា ទឹកចិត្តប្រពន្ឋ បានន័យថា “តំណែងខ្ពង់ខ្ពស់មិនស្មើឧត្តមភរិយានិងកូនក្តញ្ញូឡើយ”។

អញ្ចឹងហើយ ចូលរក្សារមនុស្សពិត កុំស្រវាយកមនុស្សក្ល៉ែងក្លាយ មកដាក់ក្នុងជីវិតរបស់អ្នកអោយសោះ ។ សូមអ្នកយកសេចក្តីល្អ. ឬផ្កាមកដាក់ជាប់ខ្លួន អ្នកតែងតែសាយភាយទង្វើរល្អ រួមនិងក្លិនក្រអូបចេញទៅ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ អេង កុសល បានបង្ហោះសារមួយដែលធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការអាណិតអាសូរដល់ទឹកចិត្តប្រពន្ធ ទោះប្តីក្លាយជាអ្វីក៏ដោយ ក៏ប្រពន្ធនៅក្បែរ មិនបោះបង់ចោលគ្នា ក្នុងសារនោះសរសេរថា” បងស្រីនិយាយថាបុរសវិលកចរិកជាប្តីរបស់គាត់បែកគ្នាយូហើយ “។ សូមបញ្ជាក់ផងដែរថា ពួកគាត់រស់នៅខេត្តកំពុងធំ

ក្នុងនោះដែរ ក្នុងលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកក៏បានសរសេរសារតបថា “សូមសរសើរភរិយាល្អ ផ្ទុយទៅវិញ១មុឺននាក់មានតែម្នាក់នឹងទេមើលទៅ និង ស្រីស្អាតសម័យនេះមិនពិបាករកទេ តែស្រីដូចបងស្រីក្នុងរូបទើបពិបាករក”៕

ប្រភព khmernews.news