ស្ត្រីបរទេសដែលរងគ្រោះ ផ្ទុះហ្គាសនៅសៀមរាប ប្រាប់កាសែត BBC ថា៖ “យើងបានរត់ទៅសុំរកជំនួយពីប្រជាពលរដ្ឋខ្មែរ ប៉ុន្តែជាអកុសល ពួកគេបានត្រឹមដកទូរស័ព្ទមកថតរូប​ និងវីដេអូ”

169


លោកអ្នកប្រាកដជាបានដឹងហើយ​​ នូវព្រឹត្តការណ៍សោកនាថកម្មផ្ទុះហ្គាស​នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅ​ ដែលបានបង្កឱ្យមនុស្សម្នាក់ស្លាប់​ និង អ្នករងរបួសជាច្រើនអ្នក ។ ក្នុងចំណោមអ្នករងរបួសនោះក៏មានជនបរទេស ២ រូបផងដែរ ប៉ុន្តែពួកគេមិនបានទទួលសំណងអ្វីឡើយ ដោយសារប៉ូលីសបានរកឃើញថាស្ថានីយនោះមិនមានចុះអាជ្ញាប័ណ្ណត្រឹមត្រូវឡើយ ។ ក្នុងនោះ ជនរងគ្រោះម្នាក់មានឈ្មោះថា​ Zoe Eleftheriou អាយុ ២២ ឆ្នាំ ជាគ្រូបង្រៀនមួយរូប បានថ្លែងប្រាប់សារព័ត៌មា នBBC ថានៅពេលនេះ “នាងស្អប់មុខនាងណាស់” នៅពេលវាទៅជាបែបនេះ ។

នាងបានរៀបរាប់បន្ថែមនៅពេលខ្លួននាងឆេះ និង មានរបួសធ្ងន់ធ្ងរនោះថា​ “យើងបានរត់ទៅសុំរកជំនួយពីប្រជាពលរដ្ឋខ្មែរ ប៉ុន្តែជាអកុសល ពួកគេបានត្រឹមដកទូរស័ព្ទមកថតរូប​ និងវីដេអូ” ។ គួរញ្ជាក់ឱ្យដឹងផងដែរថា ការចំណាយលើការព្យាបាលទាំងអស់របស់នាងនៅពេលនេះគិតជាដុល្លារអស់រហូតដល់ ២៤៥ ៥២៥​ ដុល្លារ ប៉ុន្តែនាងទទួលបានពីធានារ៉ាប់រងទេសចរ ត្រឹមតែ ៤២៩ ដុល្លារប៉ុណ្ណោះ ៕

ប្រភព៖ BBC News