ដំណឹងល្អ! អ្នករស់នៅខណ្ឌសែនសុខ ជាពិសេសកម្មករ កម្មការីនី នឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃ

25


យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌសែនសុខបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង០៧ព្រឹក ដល់ម៉ោង០២រសៀល ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធាន សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា អាជ្ញាធរខណ្ឌសែនសុខ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចំនួន ៣៦៨នាក់ មកពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនីរស់នៅក្នុងខណ្ឌសែនសុខ នៅទីតាំងបរិវេណ សាលាបឋមសិក្សាសែនសុខ ស្ថិតនៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕