តារាចម្រៀងដ៏ល្បីឈ្មោះលោក សួស សងវាចារ ធ្លាក់ខ្លួនឈឺពិការមួយចំហៀងខ្លួន

79


បច្ចុប្បន្ននេះ មានសិល្បៈករ សិល្បៈការិនី ជាច្រើនបានធ្លាក់ខ្លួនឈឺ ហើយនៅក្នុងចំណោមនោះ ក៏មានតារាចម្រៀងសំនៀងផ្អែមស្រទន់ ឆក់យកចិត្តមិត្តអ្នកស្តាប់ឲ្យលង់និងសំលេងរបស់លោក នោះគឺលោកពូ សួស សងវាចារ ដែលបានធ្លាក់ខ្លួនឈឺ ពិការមួយចំហៀងមួយខ្លួន ច្រៀងក៏លេងកើតដូចមុន ហើយជីវភាពរបស់លោកក៏កាន់តែលំបាកទៅៗ ព្រោះតែស្ថានភាពជំងឺត្រូវការចំណាយថវិការជាច្រើន ដើម្បីព្យាបាល។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អុឹម ជីវ៉ា បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ពេលសិល្បករកំពុងឈឺ មេត្តាជួយគាត់ផង កុំចាំពេលបាត់បង់បានធ្វើមកជួយវាហួសពេលហើយ 🙏🙏 សូមជួយស៊ែរផង អាណិតណាស់ តារាចំរៀង លោក សួស សងវាចារធ្លាក់ខ្លួនពិការមួយចំហៀងខ្លួនច្រៀងលេងកើតហើយ 😭😭

លោកសង សងវាចារ និយាយទាំងទឹកមុខក្រោមក្រំថា លោកពិតជាមានការអស់សង្ឃឹមណាស់ ព្រោះធ្វើអីមិនកើត គ្មានប្រាក់ចំនូល គ្មានលុយអោយកូនរៀន ជំពាក់លុយធនាគារ លោកមានតែផ្លូវមួយទេគឺសូមអោយ សម្តេចតេជោ ហ៊ុន សែន ផ្តល់អាហាររូបករណ៍អោយកូនគាត់បានរៀនផង ។

ក្នុងឱកាសការសួរសុខទុក្ខតារារូបនេះ លោក អុឹម ជីវ៉ា ក៏បាននាំយកថវិការរបស់ លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិសែនជ័យ ឧបត្ថម្ភដល់លោក សួស សងវាចារចំនួន ២០មុឺនរៀល នេះជាលើកទី៣ហើយ ដែល លោក អភិបាលខណ្ឌរូបយកចិត្តទុក្ខដាក់ជួយឧបត្ថម្ភសំរាប់តារាចំរៀងលោក សួស សងវាចារ ។

មហាជនពិតជាមានអារម្មណ៍អាណិត និងអាសូររូបលោកជាខ្លាំង ក្រោយពីបានឃើញសភាពរបស់លោក ពូ សួស សងវាចារ ស្ថិតនៅក្នុងសភាពបែបនេះ ។ មហាជនជាច្រើន ពិតជាមានអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងសង្វែគដល់លោកពូណាស់ មិនគួរណាធ្លាក់ខ្លួនឈឺរហូតធ្វើអ្វីក៏មិនកើត ជីវិតធ្លាប់តែច្រៀង រកលុយប្រាក់បាន ស្រាប់តែពេលនេះ បែរជាធ្លាក់ខ្លួនជំពាក់ធនាគារ សូម្បីតែប្រាក់ឲ្យកូនរៀនក៏លោកពូគ្មានលទ្ធភាពផង៕

ប្រភព៖ អុឹម ជីវ៉ា