ឃាត់ខ្លួន​ជនសង្ស័យ ៦​នាក់ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ នៅខេត្តកំពង់ស្ពឺ

41


កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ធ្វើ​សកម្មភាព​លួច​ម៉ូតូ នៅ​ភូមិ​កែវ​ឧ​ត្ត​ម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

​តាម​របាយការណ៍​រប​ស់​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​បាន​ឲ្យ​ដឹងថា ដោយយោង​តាម​កា​ម៉េ​រ៉ា​សុវត្ថិភាព នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​និង​ចំនួន បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​០១​គ្រឿង​ម៉ាក់​ហុងដា​សូ​មើ​អ៊ិ​ច (Honda soomer x) ពណ៍​ទឹកប៊ិច លេខ​ម៉ាស៊ីន ០១០០៥៦២ លេខ​តួ​៥១០០៥៦២ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DJ-0900 ជា​របស់​ឈ្មោះ​ជូ លី​ហុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​១២៩៩ ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់អង្រែលើ ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅពេល​ម្ចាស់​ទុក​ម៉ូតូ​នៅ​ចំណុច​មុខផ្ទះ​របស់ខ្លួន ហើយ​បាន​ចូលទៅ​ក្នុងផ្ទះ​។ បាន​រយះពេល​៥​នាទី​ម្ចាស់​ចេញពី​ក្នុងផ្ទះ​ទើប​ដឹងថា​បាត់​ម៉ូតូ​របស់ខ្លួន បាន​ប្ដឹង​រាយការណ៍​មក​សមត្ថកិច្ច ។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​សមត្ថកិច្ច​បានធ្វើការ​ល្បាត​ពួនស្ទាក់ ក៏​ឃើញ​ម៉ូតូ​ខាងលើ​ទុក​នៅក្រោម​ផ្ទះ​របស់​ឈ្មោះ ពៅ ច​យ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ នៅ​ភូមិ​កែវ​ឧ​ត្ត​ម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។​

​បន្ទាប់មក​បាន​សហកា​រ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់ ស្រី​១​នាក់ ដូចជា ៖ ១/​ឈ្មោះ ពៅ ច​យ ភេទ​ប្រុស អាយុ ៦៤​ឆ្នាំ , ២/​ឈ្មោះ ជា ណា​រ៉ាត់ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ , ៣/​ឈ្មោះ ជា ចាន់​រ៉ា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ , ៤/​ឈ្មោះ យឿន សោ​ភ័​ណ្ឌ ភេទ​ស្រី អាយុ ៣០​ឆ្នាំ​, ៥/​ឈ្មោះ ជុន ម៉ា​លីន ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ។ អ្នក​ទាំង ៥​នាក់​ខាងលើ​រស់នៅ​ភូមិ​កែវ​ឧ​ត្ត​ម ឃុំ​ត្រ​ពាំ​គង និង​ទី ៦/​ឈ្មោះ ជុំ ចាន់ណា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​លើ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង និង​បានធ្វើ​ការឆែកឆេរ​ផ្ទះ​ឈ្មោះ ពៅ ច​យ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ស្រុក លោក​មេឃុំ លោក​មេភូមិ ដកហូត​បាន​ម៉ូតូ​ចំនួន ៥​គ្រឿង និង​រថយន្ត​១​គឿង (Nissan) និង​សម្ភារ​:​មួយចំនួនធំ ។​

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ចំពោះ​សម្ភារ​:​ទាំងអស់​ខាងលើ ជា​របស់​ឈ្មោះ ជា វិចិត្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​វល្លិ​សរ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ត្រូវជា​កូន​ម្ចាស់ផ្ទះ​។​

​បច្ចុប្បន្ន ជនសង្ស័យ​បាន​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕