សម្តេចតេជោអនុញ្ញាតឲ្យសិស្សស្រីនិទ្ទេសA ម្នាក់ថតរូប និងទទួលរង្វាន់អនុស្សាវរីយ៍មុនគេ ព្រោះប្អូនស្រីប្រញាប់ទៅបូជាសពឪពុកនៅស្រុកកំណើត

21


នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ហើយទទួលបាននិទ្ទេស (A) ចំនួន៤៤៣នាក់ ដែលពិធីនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ អនុញ្ញាតឲ្យសិស្សស្រីនិទ្ទេសA ម្នាក់ មកថតរូប និងទទួលរង្វាន់អនុស្សាវរីយ៍ មុនគេ ព្រោះប្អូនស្រីត្រូវត្រលប់ទៅចូលរួមពិធីបូជាសពលោកឪពុក។ សូមជម្រាបថា ឪពុកប្អូនស្រីរូបនេះ បានបាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ ហើយត្រូវបូជាសពនាព្រឹកនេះ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលបុណ្យសព៥លានរៀល។ បំណងធំរបស់ឪពុកក្មួយស្រី គឺចង់ឱ្យកូនស្រីបានជួបសម្តេច និងថតរូបអនុស្សាវរីយ៍ជាមួយសម្តេច តែគួរឱ្យសោកស្តាយបំផុតគាត់មិនបានមើលឃើញរូបថតនោះទេ៕ ប្រភព៖ BTV Cambodia,CNC TV