នាយចឺម ចេញវីដេអូបកស្រាយថាខ្លួនមិនដែលចង់ទៅប្រកួតប្រជែងជាមួយ ខេមរៈ សិរីមន្តឡើយ សុំបងប្អូនកុំយល់ច្រលំ!

60


នាយ ចឺម តារាចម្រៀងប្រុសប្រចាំផលិតកម្ម សាន់ដេ និងជាអតីតតារាកំប្លែងមានប្រជាប្រិយភាពមួយរូបប្រចាំក្រុមពែកមី។ សង្កេតឃើញថាបច្ចុប្បន្ននេះនាយ ចឺម ហាក់មានភាពមមាញឹកជាខ្លាំងដោយលោកតែងចេញមុខតាមកម្មវិធីទូរទស្សន៍ ខនសឺត ព្រមជាមួយបទចម្រៀងថ្មីៗជាច្រើនបទ។ ថ្មីៗនេះក៏មានការចុះផ្សាយថា នាយ ចឹម អួតខ្លួនថាប្រើពេល១ឆ្នាំ តាមទាន់ភាពល្បីល្បាញរបស់លោក ខេមរៈ សិរីមន្ត ជាហេតុធ្វើឲ្យមហាជនមួយចំនួនបានសម្តែងការរិះគន់យ៉ាងខ្លាំងមកលើ តារាចម្រៀង នាយ ចឺម។

ដើម្បីកុំឲ្យមានការយល់ច្រលំ នាយចឺម ក៏បានធ្វើការបង្ហោះវីដេអូបកស្រាយ ដោយលោកបញ្ជាក់ថា លោកពុំដែលនិយាយពាក្យបែបនេះឡើយ ដោយលោកមិនពេញចិត្តជាខ្លាំងចំពោះការចុះផ្សាយព័ត៌មានដែលមិនពិតបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួនម។ នាយចឺមក៏សំណូមពរឲ្យបងប្អូនកុំយល់ច្រលំ លោកមិនដែលចង់ទៅប្រកួតប្រជែងជាមួយនិមិត្តរូបរបស់ខ្លួនឡើយ ព្រោះសមត្ថភាពរបស់ខ្លួននៅមានកម្រិត ។ នាយចឺម ក៏បានសុំទោសដល់ខេមរៈ​ សិរីមន្ត និងបញ្ជាក់ផងដែរថាខ្លួនមិនបាននិយាយពាក្យសម្តីនេះឡើយ។ ដោយនាយ ចឺម បានសរសេររៀបរាប់ថា៖ “វីដេអូនេះហើយបាទដែលខ្ញុំចង់និយាយ សូមបងប្អូនឈប់យល់ច្រឡំទៀតទៅណាបាទ ខ្ញុំមិនបាននិយាយទេកុំមកធ្វើបាបខ្ញុំអីលោកព្រះ បងប្អូនជួយស៊ែរវីដេអូមួយនេះផងបាទស្រលាញ់បងប្អូនណាស់”៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖