ផ្កាក្រវ៉ាន់៥៥០ដើម និងឈើធ្នង់១០០ដើម នឹងត្រូវដាំនៅសួនមុខអង្គរតូច

39


(សៀមរាប)៖ ដើម្បីអបអរសាទរដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន លើកទី១៥នោះ ផ្កាក្រវ៉ាន់ចំនួន៥៥០ដើម និងកូនធ្នង ចំនួន១០០ដើម នឹងត្រូវដាំនៅលើផ្ទៃដី១ហិចតារួមគ្នា រវាងរដ្ឋមន្ត្រីបរិស្ថានអាស៊ាន នៅសួនមុខអង្គរតូច នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នេះហើយ ដើម្បីបង្ហាញពីការស្រឡាញ់ បរិស្ថានប្រកបដោយភាពបៃតង និងបង្កើតឱ្យមានជីវៈចម្រុះនៅតំបន់ ដែលជាបេតិកភណ្ឌដ៏អស្ចារ្យ របស់មាតុភូមិកម្ពុជា។