រថយន្តបុករះនៅក្រុងព្រះសីហនុ បណ្តាលឲ្យមានអ្នករបួសខ្លះជាប់ក្នុងរថយន្ត កំពុងសង្គ្រោះ…

40


ព្រះសីហនុ៖ (ព័ត៌មានបឋម) មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តជាច្រើនគ្រឿងបុករះ បណ្ដាលឲ្យមានអ្នករងរបួស ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវឃ្លាំងលើ ម្តុំជិតចូលសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ។

ភ្លាមៗនៅមិនទាន់ដឹងពីដើមហេតុ  ចំនួនយានយន្ត និងជនរងគ្រោះប៉ុន្មានអ្នកឲ្យប្រាកដនោះទេ ហើយក្រុមសង្គ្រោះកំពុងជួយគាស់យកជនរងគ្រោះដែលមានជាប់ក្នុងរថយន្តផងដែរ។

យោងតាមរបាយការណ៍អង្កេតរបស់​នគរបាល​ជំនាញខេត្ត​ព្រះសីហនុ​អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយ រថយន្តដឹកថ្ម ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ3D-0778 ជាកម្មសិទ្ធក្រុមហ៊ុន R ( អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ )មានទិសដៅចូលក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើបានបុករុញពីខាងក្រោយរថយន្តចំនួន ០២គ្រឿងទិសដៅស្របគ្នា ៖
១-រថយន្តម៉ាក TACOMA ពណ៌ ស ពាក់ផ្លាកលេខព្រះសីហនុ2A-4838 អ្នកបើកបរឈ្មោះ ឈុន ចេង ភេទ ប្រុស អាយុ ៥៥ឆ្នាំ មុខរបរ សិប្បកម្មកាត់កញ្ចក់ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានអ្នករួមដំណើរចំនួន 0២នាក់អង្គុយខាងក្រោយ ។
២-រថយន្តម៉ាក IZUZU ពណ៌ ខៀវ ពាក់ផ្លាកលេខព្រះសីហនុ2A-8409 ដឹកទឹកសុទ្ធចន្ទ័រះ អ្នកបើកបរឈ្មោះ សឿ ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ គ្រោះថ្នាក់នេះបណ្តាលឲ្យរងរបួសមនុស្សចំនួន ០២នាក់ អ្នករួមដំណើរលើរថយន្តTACOMA ៖
១-ឈ្មោះ ណៃ ចិន្ដា ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ស្រុកទឹកឈូ ខេត្តកំពត រងរបួស ធ្ងន់ ។
២-ឈ្មោះ លិ ប៊ុនថេង ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ស្រុកទឹកឈូ ខេត្តកំពត រងរបួស ធ្ងន់ ។


បច្ចុប្បន្នអ្នករងរបួសទាំងអស់បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ ចំណែកអ្នកបើកបររថយន្តដឹកថ្ម រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។
រីឯវត្ថុតាង រថយន្តចំនួន ០៣គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕